ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥

ឆ្លើយតបយ៉ាងរហ័សទៅTrump,អារ៉ាប៊ីសាអូឌីត៖ទេក្នុងទំនាក់ទំនងជាមួយអ៊ីស្រាអ៊ែលបើគ្មានរដ្ឋប៉ាលេស្ទីន

០៥ កុម្ភៈ ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

ប្រទេសអារ៉ាប៊ី សាអូឌីតនៅថ្ងៃពុធ(៥កុម្ភៈ) បាននិយាយថា អារ៉ាប៊ី សាអូឌីតមិនបង្កើតទំនាក់ទំនងជាមួយប្រទេសអ៊ីស្រាអ៊ែលឡើយ បើគ្មានរដ្ឋប៉ាលេស្ទីន។ យោងសេចក្តីថ្លែងការណ៍មួយចេញក្រោយលោកប្រធានាធិបតីអាមេរិក Donald Trump និយាយថា អារ៉ាប៊ី សាអូឌីតមិនទាមទាររដ្ឋប៉ាលេស្ទីនទេ។ 

 

នៅក្នុងការប្រកាសដ៏ភ្ញាក់ផ្អើលមួយ, លោក Trump បាននិយាយនៅថ្ងៃអង្គារថា សហរដ្ឋអាមេរិក នឹងគ្រប់គ្រងតំបន់ហ្គាហ្សាដែលរងការបំផ្លិចបំផ្លាញក្នុងសង្គ្រាម ក្រោយប្រជាជនប៉ាលេស្ទីនទៅរស់នៅតំបន់ផ្សេង ហើយអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ហ្គាហ្សា ។ លោក   Trump លើកឡើងពីបញ្ហានេះ នៅក្នុងសន្និសីទរួមជាមួយលោកBenjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលដែលបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ 

 

សេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានលើកឡើងយ៉ាងដូច្នេះ  រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman បានបញ្ជាក់ពីជំហរប្រទេសអារ៉ាប៊ីសាអូឌីត យ៉ាងច្បាស់លាស់និងជាក់លាក់ថា មិនអនុញ្ញាតឱ្យមានការបកស្រាយណាមួយ ក្នុងកាលៈទេសៈណាមួយឡើយ។

 

សេចក្តីថ្លែងការណ៍ បន្តថា ប្រទេស អារ៉ាប៊ី សាអូឌីត បានបដិសេធការប៉ុនប៉ងផ្សេងៗដែលឱ្យប្រជាជនប៉ាលេស្ទីនចាកចេញពីទឹកដីកំណើតរបស់ពួកគេ។ 

 

សេចក្តីថ្លែងការដដែលបញ្ជាក់ថា ជំហររបស់ប្រទេសអារ៉ាប៊ី សាអូឌីត ចំពោះប្រជាជនប៉ាលេស្ទីនគឺមិនអាចចរចារបាន។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025