ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
រដ្ឋបាលរបស់លោក Trump ឱ្យដឹងថា នឹងបិទមិនឱ្យបុគ្គលិករបស់ទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID)ចូលទៅក្នុងទីស្នាក់ការកណ្តាលរបស់ពួកគេ នៅកណ្តាលទីក្រុងវ៉ាស៊ីនតោនឌីស៊ី សម្រាប់ថ្ងៃទី២ជាបន្តទៀតនៅថ្ងៃអង្គារ ខណៈរដ្ឋបាលរបស់លោកTrump មានគោលដៅបិទទីភ្នាក់ងារមនុស្សធម៌មួយនេះ។
ការរារាំងបិទមិនឱ្យបុគ្គលិកចូលទៅក្នុងការិយាល័យនៅថ្ងៃច័ន្ទ បានបន្ថែមភាពចលាចលបន្ថែមទៀតទៅលើទីភ្នាក់ងារមនុស្សធម៌ដែលអាមេរិកគ្រោងនឹងបិទមួយនេះ ចាប់តាំងពីលោកTrump ចេញបញ្ជាឱ្យបង្កកជំនួយបរទេសរបស់អាមេរិកភាគច្រើនបំផុតនៅប៉ុន្មានម៉ោងក្រោយលោកចូលកាន់តំណែងប្រធានាធិបតីអាមេរិកនៅថ្ងៃ២០មករា។
ទីភ្នាក់ងារជំនួយមនុស្សធម៌សហរដ្ឋអាមេរិកUSAID បានចែកចាយទឹកប្រាក់ក្នុងខ្ទង់ពាន់លានដុល្លារអាមេរិកជាជំនួយមនុស្សធម៌នៅជុំវិញពិភពលោក។
ទីភ្នាក់ងារជំនួយមនុស្សធម៌USAID ជាគោលដៅមួយត្រូវបិទដោយមហាសេដ្ឋី Elon Musk ទៅតាមការបញ្ជាពីប្រធានាធិបតីTrump។
មន្ត្រីជាន់ខ្ពស់សេតវិមាន បានលើកឡើងដោយសុំមិនបញ្ចេញឈ្មោះថា លោកប្រធានាធិបតីTrump ពិចារណា រួមបញ្ចូលទីភ្នាក់ងារ USAID ទៅក្នុងក្រសួងការបរទេស ហើយបានប្រគល់ឱ្យលោកElon ត្រួតពិនិត្យប្រសិទ្ធិភាពទីភ្នាក់ងារមួយនេះ។
ប្រែសម្រួល៖ណាវ័ន្ត