ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥

Donald Trump៖ប្រជាជនអាមេរិកប្រហែលមានអារម្មណ៍លំបាកក្នុងសង្គ្រាមជាមួយម៉ិកស៊ិក,កាណាដា​,ចិន

០៣ កុម្ភៈ ២០២៥ | ព័ត៌មានអន្តរជាតិ

លោក Donald Trump ប្រធានាធិបតីអាមេរិក បាននិយាយថា ពន្ធគយដែលលោកបានដាក់លើប្រទេសម៉ិកស៊ិក,កាណាដា និងប្រទេសចិន ប្រហែលបង្កការលំបាករយៈពេលខ្លីសម្រាប់ប្រជាជនអាមេរិក។ 

 

 

 

 

លោកប្រធានាធិបតីអាមេរិក Trump និយាយថា លោកនឹងនិយាយនៅថ្ងៃច័ន្ទជាមួយមេដឹកនាំកាណាដា និងម៉ិកស៊ិក ប៉ុន្តែបាននិយាយបន្ទាបការរំពឹងទុកដែលថា បណ្តាប្រទេសទាំងអស់នោះអាចផ្លាស់ប្តូរគំនិតរបស់លោក។ 

 

លោក Trump បានថ្លែងទៅកាន់អ្នកសារព័ត៌មានដូច្នេះថា «ខ្ញុំមិនរំពឹងទុកគ្រប់យ៉ាងទៅជាការសម្ដែងល្ខោន» ។ ប្រធានាធិបតីអាមេរិករូបនេះបន្តថា ពួកគេជំពាក់លុយយើងច្រើនណាស់ ហើយប្រាកដណាស់ថាពួកគេត្រូវសងវិញ។ ប្រធានាធិបតីអាមេរិក លោក Trump  បន្តថា ពួកគេ ត្រូវការទប់ស្កាត់ជនអន្តោប្រវេសន៍ និងការជួញដូរគ្រឿងញៀន និងជំរុញឧស្សាហកម្មក្នុងស្រុក។

 

លោក Trump ក្នុងសារទៅកាន់អ្នកសារព័ត៌មានលើកឡើងយ៉ាងដូច្នេះ យើងប្រហែលលំបាកតិចតួចក្នុងរយៈពេលខ្លី ហើយប្រជាជនយល់បញ្ហានេះ។ ប៉ុន្តែក្នុងរយៈពេលយូរ សហរដ្ឋអាមេរិក ត្រូវបានលួច ពីគ្រប់ប្រទេសស្ទើរតែទាំងអស់នៅក្នុងពិភពលោក។

 

សេដ្ឋវិទូ និយាយថា ផែនការរបស់ប្រធានាធិបតីគណបក្សសាធារណរដ្ឋរូបនេះ នៅក្នុងការដាក់ពន្ធ២៥%លើប្រទេសកាណាដា និងប្រទេសម៉ិកស៊ិក ហើយនិងពន្ធ១០% លើប្រទេសចិននឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ និងជំរុញឱ្យតម្លៃកើនឡើងខ្ពស់សម្រាប់ជនជាតិអាមេរិក។ 

 

ប្រទេសកាណាដា និងម៉ិកស៊ិក និងប្រទេសចិន ជាដៃគូពាណិជ្ជកម្មធំបំផុតទាំង៣របស់សហរដ្ឋអាមេរិក។

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025