ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥

អ្នកជិះក្ដារបណ្ដែតទឹកម្នាក់ហ៊ានប្រថុយនឹងការស្លាប់ដោយលោតពីលើយន្តហោះដំបូងបំផុតលើលោក

០៣ កុម្ភៈ ២០២៥ | កម្សាន្ដ

កាលពីថ្ងៃទី១៦ ខែមករា អ្នកជិះក្ដារបណ្ដែតនៅលើទឹកសមុទ្រម្នាក់បានលោតពីលើយន្តហោះដើម្បីសម្រេចក្ដីសុបិនរបស់គាត់ជាអ្នកទី១នៅលើពិភពលោកដែលហ៊ានប្រថុយនឹងសេចក្ដីស្លាប់ដល់ថ្នាក់នេះ។ការលោតពីលើយន្តហោះដ៏គ្រោះថ្នាក់នេះបានរៀបចំឡើងនៅឆ្នេរសមុទ្រដូលហ្វ៊ីនប៊ីច (Dolphin Beach) នៃទីក្រុងខេបថោន (Cape Town) ប្រទេសអាហ្វ្រិកខាងត្បូង។

 

 

គាត់បានប្រើពេលវេលា២ឆ្នាំដើម្បីហ្វឹកហាត់ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសហការីម្នាក់ទៀតរបស់គាត់ជាអ្នកបើកយន្តហោះជនជាតិប៉ូឡូញឈ្មោះលូកាស់.ហ្សឺភីឡា (Lukasz Czepiela)។ ពីឡុតរូបនេះធ្លាប់បង្កការភ្ញាក់ផ្អើលកាលពីឆ្នាំ២០២៣នៅពេលគាត់បើកឧទ្ធម្ភាគចក្រចុះចតនៅលើអគារដ៏ខ្ពស់ស្កឹមស្កៃស្ថិតនៅទីក្រុងឌុយបៃ។

 

 

ដើម្បីចាប់ផ្ដើមការជិះក្ដារនៅលើទឹកសមុទ្រនោះ លោកហ្សឺភីឡាត្រូវរក្សាលំនឹងយន្តហោះឲ្យបាននឹងល្អនៅលើអាកាសដែលមានខ្យល់បក់ល្បឿន៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំណែកលោកវ៉កខឺដែលជាអ្នកជិះក្ដារនៅលើទឹកសមុទ្រត្រូវសំកាំងខ្លួននៅកម្ពស់១៥ម៉ែត្រពីលើផ្ទៃទឹក។

 

 

លោកវ៉កខឺប្រាប់ថាក្នុងនាមជាអ្នកជិះក្ដារនៅលើសមុទ្រ គាត់ធ្លាប់លោតទម្លាក់ខ្លួនចេញពីរបស់ជាច្រើនដូចជា៖ រថយន្តហោះ កាណូត ជ្រលងភ្នំ និងជួនកាលលោតចេញពីត្រីបាឡែនក៏មានដែរ។ ថ្ងៃនេះ គាត់លោតចេញពីយន្តហោះវិញម្ដង។ គាត់ថ្លែងបន្តទៀតថាការលោតពីលើយន្តហោះនេះជាករណីទី១របស់គាត់៕

 

 

 

 

ប្រែសម្រួល៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025