ថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៥
នៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះដល់ថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី RAPPER FIGHTER ។ ទន្ទឹមនឹងនេះកម្មវិធីក៏បានបញ្ចេញអាវយឺតដ៏ស្រស់ស្អាតឱ្យអ្នកគាំទ្រជាវ ដើម្បីជាការរួមចំណែកជួយដល់មន្ទីរពេទ្យ គន្ធបុប្ផា ក្រៅតែពីការទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រដ៏ជក់ចិត្ត។
វគ្គផ្ដាច់ព្រ័ត្រកម្មវិធីប្រឡងរ៉េបដ៏ធំប្រចាំឆ្នាំ Rapper Fighter នឹងចាប់ផ្ដើមនាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ចុងសប្ដាហ៍នេះហើយ ដោយកម្មវិធីបានបញ្ចេញអាវយឺតដ៏ស្រស់ស្អាត ដើម្បីឱ្យអ្នកមហាជនជាវ និងគាំទ្របេក្ខភាពខ្លួនស្រលាញ់។ អ្វីដែលពិសេសនេះការជាវអាយឺតនេះ ថវិកាដែលប្រមូលបាននឹងយកទៅជូនមន្ទីពេទ្យ គន្ធបុប្ផាភ្នំពេញទាំងអស់។
នៅថ្ងៃផ្ដាច់ព្រ័ត្រខាងមុខនេះ អ្នកគាំទ្រនឹងបានទស្សនាទិដ្ឋភាពប្លែកៗ និងទាក់ទាញជាច្រើនដែលកម្មវិធីបានរៀបចំ។ ក្នុងនោះថា តើបេក្ខភាពជើងខ្លាំងរូបណាដែលអាចក្លាយជាម្ចាស់ជយលាភីដំបូងគេបង្អស់នៃកម្មវិធីប្រឡងចម្រៀងរ៉េបដ៏ធំ RAPPER FIGHTER? នេះជាសំនួរដែលគ្រប់គ្នាកំពុងចង់ដឹងយ៉ាងអន្ទះសារ ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធី RAPPER FIGHTER នៅទីតាំង ដឹ ព្រេមៀ សេនធ័រ សែនសុខ ទល់មុខផ្សារទំនើប AEON 2។
Rapper វ័យក្មេងដ៏មានសក្កានុពលទាំង ៥រូប គឺ TORO , OG GOLDEN , RANNGO , STEEZY និង EMI ត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការបញ្ចេញថ្វីមាត់ដ៏ប៉ិនប្រសព្វរបស់ពួកគេ តាមរយៈពាក្យពេចន៍ចុងជួនដ៏មានអត្ថន័យ អមដោយស្ទីល៍រ៉េបប្លែកខុសគ្នា ដើម្បីប្រកួតដណ្តើមជយលាភីប្រាក់រង្វាន់ ៦០ ០០០ ០០០ រៀល (៦០លានរៀល) កុងត្រាការងារពីភីអិនអិន រួមជាមួយការងារ Concert ជាច្រើនពីដៃគូររបស់យើងដូចជា ស្រាបៀរ GANZBERG ភេសជ្ជៈ IDOL ភេសជ្ជៈ BOOSTRONG និងទឹកផ្លែឈើ Freshy ផងដែរ។ រឹតតែអស្ចារ្យជាងនេះទៀតនោះ គឺម្ចាស់ជយលាភីនឹងទទួលបានខ្សែករបណ្តោង RAPPER FIGHTER ដ៏ធំថែមទៀតផង។
លោកអ្នកនៅតែអាចចូលរួមបោះឆ្នោតគាំទ្រដល់បេក្ខភាពជើងខ្លាំងទាំង ៥រូប ដោយគ្រាន់តែវាយលេខ ១ ផ្ញើទៅកាន់លេខ 1745 សម្រាប់បេក្ខជន TORO , វាយលេខ ២ ផ្ញើទៅកាន់លេខ 1745 សម្រាប់បេក្ខជន EMI , វាយលេខ ៣ ផ្ញើទៅកាន់លេខ 1745 សម្រាប់បេក្ខជន OG GOLDEN , វាយលេខ ៤ ផ្ញើទៅកាន់លេខ 1745 សម្រាប់បេក្ខជន STEEZY និង វាយលេខ ៥ ផ្ញើទៅកាន់លេខ 1745 សម្រាប់បេក្ខជន RANNGO។ បញ្ជាក់ សម្រាប់តែប្រព័ន្ធ Smart ប៉ុណ្ណោះ។
ក្នុងនោះផងដែរ ដើម្បីបង្កើតអនុស្សាវរីយ៍ល្អៗជាមួយអ្នកគាំទ្រ និងអ្នកនិយមវិស័យចម្រៀងរ៉េបនៅកម្ពុជា កម្មវិធី RAPPER FIGHTER បានបញ្ចេញអាវយឺត និងកែវទឹក Limited Edition Premium ចំនួន ៣៣៣។ លោកអ្នកអាចធ្វើការ PRE-ORDER ទិញឥឡូវនេះក្នុងតម្លៃពិសេស ដោយអាវយឺតតម្លៃ $16.00 ($20.00 ទិញផ្ទាល់ ថ្ងៃទី០២ ០២ ២០២៥) និង កែវទឹកតម្លៃ $15.00 ($19.00 ទិញផ្ទាល់ ថ្ងៃទី០២ ០២ ២០២៥) ដោយកម្រៃ ១០០% នៃប្រាក់ចំណេញពីការលក់វត្ថុអនុស្សាវរីយ៍ RAPPER FIGHTER នឹងត្រូវបរិច្ចាគទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញទាំងស្រុងតែម្តង។
លោកអ្នកដាក់ការកម្ម៉ង់ឥឡូវនេះ តាមរយៈវិធីដូចខាងក្រោម៖
1. Tellegram: https://t.me/Meyvanneth ឬ https://t.me/khearyvoice
2. Online: https://www.addmii.com/e/CharityRapperFighter
3. ទំនាក់ទំនង៖ 092 355 351 / 087 273 273 / 098 59 6061
4. ទិញផ្ទាល់នៅថ្ងៃទី០2 ខែកុម្ភៈ ឆ្នាំ2025 ចាប់ពីម៉ោង 3pm ល្ងាចតទៅ នៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ (THE PREMIER CENTRE SENSOK)។
កុំភ្លេចទៅចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ (Final-Round) កម្មវិធី RAPPER FIGHTER ដោយសេរី (ដោយឥតគិតថ្លៃ និង គ្មានការលក់សំបុត្រ) នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ចាប់ពីម៉ោង 6pm ល្ងាចតទៅ នៅទីតាំង ដឹ ព្រេមៀ សេនធ័រ សែនសុខ ទល់មុខផ្សារទំនើប AEON 2 ដើម្បីគាំទ្របេក្ខជន TOP 5 FIGHTER និងជួបផ្ទាល់ជាមួយកំពូលតារាចម្រៀងរ៉េប និងវត្តមានតារាកិត្តិយសពិសេសជាច្រើនរូបលើឆាកដ៏ធំអស្ចារ្យនេះ។ យើងធ្វើអំពើល្អ និងកិច្ចការមនុស្សធម៌ រួមគ្នា! BE REAL, BE RAPPER FIGHTER!!!
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ភីអិនអិន