ថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៥
នៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះដល់ថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រឡងចម្រៀងរ៉េបដ៏ធំប្រចាំឆ្នាំ RAPPER FIGHTER។ ក្នុងនោះ លោកអ្នកអាចចូលរួមបោះឆ្នោតគាំទ្របេក្ខភាពដែលលោកអ្នកពេញចិត្ត ដើម្បីអាចក្លាយជាម្ចាស់ជយលាភី RAPPER FIGHTER។
ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា នៅសល់បេក្ខភាពជើងខ្លាំងតែ ៥រូបប៉ុណ្ណោះ គឺ TORO , OG GOLDEN , RANNGO , STEEZY និង EMI ដែលអាចបន្តទៅការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដែលនឹងមានធ្វើការផ្សាយផ្ទាល់ នៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ។
មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រឈានចូលមកដល់ លោកអ្នកក៏អាចចូលរួមបោះឆ្នោតគាំទ្របេក្ខភាពដែលលោកអ្នកពេញចិត្ត ដើម្បីអាចក្លាយជាម្ចាស់ជយលាភីកម្មវិធីប្រឡងចម្រៀងរ៉េបដ៏ធំប្រចាំឆ្នាំ RAPPER FIGHTER។ ងាយៗ ដើម្បីបោះឆ្នោតគាំទ្របេក្ខភាពដែលលោកអ្នកពេញចិត្ត អ្នកគ្រាន់តែផ្ញើសារ SMS ដោយវាយលេខកូដបេក្ខភាពដែលលោកអ្នកពេញចិត្ត រួចផ្ញើទៅកាន់លេខ 1745 (សម្រាប់តែប្រព័ន្ធ Smart ប៉ុណ្ណោះ)។
សម្រាប់លោកអ្នកពេញចិត្តគាំទ្របេក្ខជន TORO សូមវាយលេខ 1 ផ្ញើទៅកាន់លេខ 1745 (សម្រាប់តែប្រព័ន្ធ Smart ប៉ុណ្ណោះ) , បេក្ខភាព EMI សូមវាយលេខ 2 សូមផ្ញើទៅកាន់លេខ 1745 (សម្រាប់តែប្រព័ន្ធ Smart ប៉ុណ្ណោះ) , បេក្ខភាព OG GOLDEN សូមវាយលេខ 3 សូមផ្ញើទៅកាន់លេខ 1745 (សម្រាប់តែប្រព័ន្ធ Smart ប៉ុណ្ណោះ) , បេក្ខភាព STEEZY សូមវាយលេខ 4 សូមផ្ញើទៅកាន់លេខ 1745 (សម្រាប់តែប្រព័ន្ធ Smart ប៉ុណ្ណោះ) និង បេក្ខភាព RANNGO សូមវាយលេខ 5 សូមផ្ញើទៅកាន់លេខ 1745 (សម្រាប់តែប្រព័ន្ធ Smart ប៉ុណ្ណោះ)។
តើបេក្ខភាពជើងខ្លាំងរូបណាដែលអាចក្លាយជាម្ចាស់ជយលាភីដំបូងគេបង្អស់នៃកម្មវិធីប្រឡងចម្រៀងរ៉េបដ៏ធំ RAPPER FIGHTER ដែលនឹងទទួលបានខ្សែករបណ្តោង RAPPER FIGHTER ដ៏ធំ ជាមួយប្រាក់រង្វាន់ ៦០ ០០០ ០០០ រៀល (៦០លានរៀល) កុងត្រាការងារពីភីអិនអិន រួមជាមួយការងារ Concert ជាច្រើនពីដៃគូររបស់យើងដូចជា ស្រាបៀរ GANZBERG ភេសជ្ជៈ IDOL ភេសជ្ជៈ BOOSTRONG និងទឹកផ្លែឈើ Freshy ផងដែរ។
លោកអ្នកអាចចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្មវិធី RAPPER FIGHTER ដោយសេរី ដើម្បីគាំទ្រ TOP 5 FIGHTER និងជួបផ្ទាល់កំពូលតារាចម្រៀងរ៉េប និងការសម្តែងពិសេសជាច្រើនលើឆាកដ៏ធំអស្ចារ្យ RAPPER FIGHRER Final-Round នៅទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ចាប់ពីម៉ោង 6pm ល្ងាចតទៅ នៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ ទល់មុខផ្សារទំនើប AEON 2៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ភីអិនអិន