ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥
រថយន្តដឹកជំនួយមនុស្សធម៌ជិត៩០០គ្រឿង បានចូលតំបន់ហ្គាហ្សានៅថ្ងៃអង្គារ(២១មករា)ដែលជាថ្ងៃទី៣នៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសអ៊ីស្រាអ៊ែល និងក្រុមប៉ាឡេស្ទីនហាម៉ាស់។
រថយន្តដឹកជំនួយមនុស្សធម៌ថ្មីចុងក្រោយបំផុតនេះ បានធ្វើឱ្យរថយន្តដឹកជំនួយចូលតំបន់ហ្គាហ្សាសរុបរយៈពេល៣ថ្ងៃ មានចំនួនច្រើនជាង២៤០០គ្រឿង។
ក្នុងសង្គ្រាមរយៈពេល១៥ខែ កន្លងមកនេះ, អង្គការសហប្រជាជាតិ បានចាត់ទុកប្រតិបត្តិការមនុស្សធម៌របស់ខ្លួនជាឱកាសនិយមប្រឈមនិងបញ្ហាជាច្រើនជាមួយយោធាអ៊ីស្រាអ៊ែល, ការរឹតត្បិតចូលហ្គាហ្សាពីសំណាក់ប្រទេសអ៊ីស្រាអ៊ែល និងបញ្ហាលួចពីក្រុមជនប្រដាប់អាវុធ។
លោក Muhannad Hadi មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកជំនួយអង្គការសហប្រជាជាតិសម្រាប់តំបន់ហ្គាហ្សា និងតំបន់វ៉េសប៉េង បានលើកឡើងថា មានហេតុការណ៍លួច ទម្រង់តូចៗបានកើតឡើងកាលពី៣ថ្ងៃមុន ប៉ុន្តែមិនមានស្ថានភាពធ្ងន់ធ្ងរដូចកាលកន្លងមក។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ឱ្យដឹងថា រថយន្តជំនួយ៨៩៧គ្រឿង បានបើកចូលតំបន់ហ្គាហ្សានៅថ្ងៃអង្គារ ដោយដកស្រង់ដំណឹងដែលការិយាល័យទទួលបានពីប្រទេសអ៊ីស្រាអ៊ែលនិងប្រទេសធានាកិច្ចព្រមព្រៀងបទឈប់បាញ់មានសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា។
នៅថ្ងៃអាទិត្យ រថយន្តដឹកជំនួយចូលតំបន់ហ្គាហ្សា មានចំនួន៦៣០គ្រឿង និងនៅថ្ងៃច័ន្ទមានចំនួន៩១៥គ្រឿង។
ប្រែសម្រួល៖ណាវ័ន្ត