ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥
ក្រោយពីផ្លូវ ៦០ម៉ែត្រ ដែលឧស្សាហ៍កើតគ្រោះថ្នាក់ចរាចរណ៍ បន្សល់ទុកសោកនាដកម្មធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋ នៅពេលនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសថា ចាប់ពីពេលនេះតទៅ ផ្លូវ ៦០ម៉ែត្រ នឹងត្រូវដាក់កម្លាំង ដើម្បីបាញ់ល្បឿន និងបង្កើនការរឹតបន្តឹងខ្ពស់ត្រួតពិនិត្យជាតិអាកុល ចាប់ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នេះតទៅ។
អត្ថបទ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រូបភាព៖ ឆិល សុភ័ស្ត