ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥

ក្រោយចូលកាន់តំណែងលោកTrumpលើកលែងទោសអ្នកទោសហេតុការណ៍៦មករាចំនួន១៥០០នាក់

 

 

លោក Donald Trump ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកនៅថ្ងៃច័ន្ទ(២០មករា)ពេលវេលានៅសហរដ្ឋអាមេរិក(ថ្ងៃអង្គារពេលវេលានៅកម្ពុជា) បានលើកលែងទោសឱ្យអ្នកទោស១៥០០នាក់ ដែលជាប់ពាក់ព័ន្ធនិងករណីវាយប្រហារលើវិមានកាពីតូលថ្ងៃ៦មករាឆ្នាំ២០២១។ ការលើកលែងទោសនេះបានបង្ហាញពីសាមគ្គីភាពរវាងលោក Trump ជាមួយក្រុមអ្នកគាំទ្ររូបលោកដែលបានសម្រុកចូលវិមានកាពីតូលជួយតវ៉ាគាំទ្រលោកពេលលោកចាញ់ឆ្នោតកាលអណត្តិមុន។ 

 

បន្ថែមពីលើនេះ លោកប្រធានាធិបតីថ្មីរបស់អាមេរិក Donald Trump  ក៏បានជួយបន្ធូរបន្ថយទោសសមាជិក១៤នាក់ របស់អង្គការស្តាំនិយមជ្រុល Proud Boys និង Oath Keepers រួមមានអ្នកមានទោសសមគំនិតបេះបោរ។

 

បទបញ្ជាដែលលោកTrumpចុះហត្ថលេខា ក៏បានបញ្ជាឱ្យអគ្គរដ្ឋអាជ្ញារអាមេរិកទម្លាក់ចោលបទចោទទាំងអស់ដែលមិនទាន់កាត់ក្តីពាក់ព័ន្ធនឹងកុប្បកម្មថ្ងៃ៦មករា។ 

 

«អ្វីដែលយើងបានធ្វើកន្លងមកលើមនុស្សទាំងអស់នេះគឺហួសហេតុ»។ លោក Trump អ្នកនយោបាយគណបក្សសាធារណៈថ្លែងទៅកាន់អ្នកសារព័ត៌មាននៅការិយាល័យOval Office។

 

ចំណាត់ការនេះផងដែរ ជាការបំពេញទៅតាមការសន្យារបស់លោកTrumpនៅអំឡុងពេលបោះឆ្នោតទៅកាន់ក្រុមអ្នកគាំទ្រ។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025