ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤
ក្រសួងទេសចរណ៍ថៃ បានបញ្ជាក់ថា ប្រទេសថៃ បានកត់ត្រាការមកដល់របស់ភ្ញៀវទេសចរបរទេសចំនួន ៣២លាននាក់ ចាប់ពីខែមករាដល់ថ្ងៃទី ៨ ខែធ្នូនេះ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកថៃ នៅថ្ងៃនេះ។ក្រសួងទេសចរណ៍ថៃ បានបញ្ជាក់ថា ប្រទេសថៃ បានកត់ត្រាការមកដល់របស់ភ្ញៀវទេសចរបរទេសចំនួន ៣២លាននាក់ និងរកចំណូលបានប្រមាណ ៤៣ពាន់លានដុល្លារអាមេរិក។
ប្រទេសកំពូលទាំង ៥ ដែលមានភ្ញៀវទេសចរមកកម្សាន្តនៅប្រទេសថៃ គឺមាន ចិន ម៉ាឡេស៊ី ឥណ្ឌា កូរ៉េខាងត្បូង និងរុស្ស៊ី។អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់ថា នៅសល់ជាង ២០ថ្ងៃទៀត នៅក្នុងខែធ្នូ គឺរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរផ្លូវឆ្ងាយ ជាពិសេសអ្នកមកពីអឺរ៉ុប។
ជាក់ស្តែង ប្រទេសថៃ កំពុងកំណត់គោលដៅភ្ញៀវបរទេសប្រមាណ ៤០លាននាក់នៅឆ្នាំនេះ ហើយវិស័យទេសចរណ៍ នឹងដើរតួសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចរបស់ខ្លួន។សូមរម្លឹកថា រាជរដ្ឋាភិបាលថៃ មានគោលបំណងបង្កើតប្រាក់ចំណូលចំនួន ១០០ពាន់លានដុល្លារអាមេរិក សម្រាប់សេដ្ឋកិច្ចតាមរយៈឧស្សាហកម្មទេសចរណ៍ នៅឆ្នាំ ២០២៤នេះ ខណៈដែលថៃ គ្រោងនឹងផ្សព្វផ្សាយប្រទេសជា គោលដៅទេសចរណ៍ដែលអាចមកកម្សាន្តទស្សនា បានពេញមួយឆ្នាំ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ