ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤

លោក Yoon ប្រធានាធិបតីកូរ៉េខាងត្បូងសុំទោសចំពោះការប្រកាសច្បាប់អាជ្ញាសឹក

លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូងនៅថ្ងៃសៅរ៍(៧ធ្នូ)នេះ បានចេញមកសុំទោសចំពោះការប្រកាសច្បាប់អាជ្ញាសឹករបស់លោកកាលពីថ្ងៃអង្គារ។ លោក Yoon បានអោនគោរពអំឡុងពេលសន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិកូរ៉េខាងត្បូងរបស់លោក។

 

 

 

ការប្រកាសសុំទោសនេះ បានធ្វើឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលសភាបោះឆ្នោតចោទប្រកាន់ទោសលោក។

 

លោក Yoon បានធ្វើឱ្យប្រជាជាតិកូរ៉េទាំងមូលរបស់លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅថ្ងៃអង្គារ(៣ធ្នូ) នៅពេលលោកប្រគល់អំណាចប្រទេសមានអាសន្នទៅឱ្យយោធាដើម្បីទប់ស្កាត់រារាំងចំពោះអ្វីដែលលោកហៅថាជាកម្លាំងប្រឆាំងរដ្ឋ និងបង្ក្រាបក្រុមប្រឆាំង។

 

លោក Yoon បាននិយាយថា លោកមិនស្វែងរកការគេចវេច ការទទួលខុសត្រូវផ្លូវច្បាប់ និងការទទួលខុសត្រូវផ្នែកនយោបាយសម្រាប់ការសម្រេចចិត្តរបស់លោកនោះឡើយ។

 

សន្ទរកថារបស់លោកYoon ជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់មេដឹកនាំកូរ៉េខាងត្បូងរូបនេះ ចាប់តាំងពីលោកប្រកាសដកច្បាប់អាជ្ញាសឹកនៅព្រឹកថ្ងៃពុធ(៤មេសា) គឺស្ថិតនៅក្នុងរយៈពេលត្រឹមតែ៦ម៉ោងប៉ុណ្ណោះ បន្ទាប់ពីច្បាប់ត្រូវបានប្រកាស។ 
 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024