ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤

ចិនដាក់ទណ្ឌកម្មលើក្រុមហ៊ុនយោធាអាមេរិកចំនួន១៣ជុំវិញការលក់អាវុធឱ្យតៃវ៉ាន់

 

 

ប្រទេសចិន បានសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនយោធាសហរដ្ឋអាមេរិកចំនួន១៣ចាប់ពីថ្ងៃព្រហស្បតិ៍តទៅ  ដើម្បីជាការឆ្លើយតបទៅនឹងការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យកោះតៃវ៉ាន់។ នេះបើតាមការឱ្យដឹងពីក្រសួងការបរទេសចិន ក្រោយពីសហរដ្ឋអាមេរិកបានរៀបចំឱ្យប្រធានាធិបតីតៃវ៉ាន់ឆ្លងកាត់តាមទឹកដីរបស់ខ្លួន។

 

ចំណាត់ការបានធ្វើឡើងក្រោយមានការជំទាស់យ៉ាងខ្លាំងរបស់ប្រទេសចិនចំពោះសហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យមានការលក់បរិក្ខារយោធាតម្លៃជិត៤០០លានដុល្លារអាមេរិកឱ្យតៃវ៉ាន់ដែលរដ្ឋាភិបាលទីក្រុងប៉េកាំងនិយាយថា ប៉ះពាល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន។ 

 

ប្រទេសចិន ដែលចាត់ទុកថា កោះតៃវ៉ាន់ជាចំណែកទឹកដីរបស់ខ្លួនហើយប្រធានាធិបតីតៃវ៉ាន់លោកLai Ching-te ជាអ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់នោះ បានប្រឆាំងទៅនឹងប្រឆាំងនឹងអន្តរកម្មបរទេស ឬទស្សនកិច្ចរបស់មេដឹកនាំកោះនេះ។

 

ក្រុមហ៊ុន ដែលបានដាក់ទណ្ឌកម្ម រួមមាន ក្រុមហ៊ុន Teledyne Brown Engineering Inc ក្រុមហ៊ុន BRINC Drones Inc និងក្រុមហ៊ុន Shield AI Inc ។យោងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍របស់ក្រសួងការបរទេសចិន។

 

ក្រុមហ៊ុនផ្សេងទៀត ដែលប្រទេសចិនដាក់ទណ្ឌកម្ម មានក្រុមហ៊ុន  ក្រុមហ៊ុនRapid Flight LLC, ក្រុមហ៊ុនRed Six Solutions, ក្រុមហ៊ុនSYNEXXUS Inc, ក្រុមហ៊ុនFirestorm Labs Inc, ក្រុមហ៊ុនKratos Unmanned Aerial Systems Inc, ក្រុមហ៊ុនHavocAI, ក្រុមហ៊ុនNeros Technologies, ក្រុមហ៊ុនCyberlux Corporation, ក្រុមហ៊ុនDomo Tactical Communications និងក្រុមហ៊ុនGroup W។

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024