ថ្ងៃច័ន្ទ ទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០២៤

រយៈពេល ៣ថ្ងៃនៃបុណ្យអុំទូក ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាង ៣៤ម៉ឺននាក់ មានការកើនឡើងប្រមាណ ១៦%

១៨ ​វិច្ឆិកា ២០២៤ | សេដ្ឋកិច្ច

 

រយៈពេល ៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តនៅខេត្តសៀមរាប មានចំនួនប្រមាណ ៣៤ម៉ឺននាក់ មានការកើនឡើងប្រមាណ ១៦% បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០២៣។

 

 

របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងរយៈពេល ៣ថ្ងៃនៃ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៤នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរមកកម្សាន្តប្រមាណ ៣៤ម៉ឺន ៨ពាន់នាក់ មានការកើនឡើងប្រមាណ ១៦% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ 

 


ក្នុងនោះ បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ដដែល បានឲ្យដឹងបន្ថែមថា ចំនួនភ្ញៀវទេសចរណ៍ចូលមកទស្សនាខេត្តសៀមរាប ក្នុងរយៈពេល ៣ថ្ងៃ មានចំនួនប្រមាណ ៧ម៉ឺននាក់ មានការកើនឡើងប្រមាណ ២៩% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។

 

 

ក្នុងនោះ មានភ្ញៀវទេសចរបរទេសមានចំនួន ៤ពាន់២រយ នាក់ មានការកើនឡើង ២០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ និងភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ៦ម៉ឺន៥ពាន់ នាក់ មានការលើកឡើងប្រមាណ ៣០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ 

 


ទន្ទឹមនឹងនេះ សិ្ថតិទេសចរជាតិ និងអន្តរជាតិ ចេញដើរលេងកម្សាន្តទូទាំងប្រទេស ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានដូចជា ទេសចរជាតិ សរុបប្រមាណ  ៧លាន ៨សែន៤ម៉ឺននាក់ ទេសចរជាតិប្រមាណ ៧លាន៧សែន៤ម៉ឺន នាក់ និងទេសចរអន្តរជាតិ សរុបប្រមាណ ៨ម៉ឺន៩ពាន់ នាក់។

 


គួរជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ គឺមានទេសចរជាតិ នៅទូទាំងប្រទេស មានចំនួនកើនឡើងច្រើនជាងឆ្នាំ២០២៣៕
 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ+មន្ទីរទេសចរណ៍ខេត្តសៀមរាប

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024