ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤

វិនិយោគិនជប៉ុន ឈរនៅលំដាប់ទី ៧ នៃរំហូរទុនវិនិយោគសរុបនៅកម្ពុជា

២១ ​វិច្ឆិកា ២០២៤ | សេដ្ឋកិច្ច

 

 

ក្នុងរយៈពេល ១០ខែដើមឆ្នាំ ២០២៤នេះ វិនិយោគិនជប៉ុន ឈរនៅលំដាប់ទី ៧ នៃរំហូរទុនវិនិយោគសរុបនៅកម្ពុជា ដែលមានទុនវិនិយោគសរុបប្រមាណ ៤០លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

 

 

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងទៀតថា គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទាក់ទាញគម្រោងវិនិយោគសរុបប្រមាណ ៣៤៦គម្រោង គិតជាទឹកប្រាក់ជាង ៥ពាន់ ៥រយលានដុល្លារអាមេរិក មានការកើនឡើងប្រមាណ ៣៨% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។

 


ក្នុងនោះ នេះ វិនិយោគិនជប៉ុន ឈរនៅលំដាប់ទី ៧ នៃរំហូរទុនវិនិយោគសរុបនៅកម្ពុជា ដែលមានទុនវិនិយោគសរុបប្រមាណ ៤០លានដុល្លារអាមេរិក។តួលេខខាងលើនេះ ត្រូវបានបង្ហាញនៅក្នុងជំនួបផ្គូផ្គងធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ប្រចាំឆ្នាំ២០២៤ ដែលមានឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញផ្តល់កិត្តិយសជាអធិបតីក្នុងជំនួបនេះ។

 


សូមរម្លឹកផងដែរថា ក្នុងខែតុលា ឆ្នាំ ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ៣០គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២២៦លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ១៦ពាន់កន្លែង ខណៈការវិនិយោគក្នុងស្រុក គ្របដណ្តប់ ២៩% នៃទុនវិនិយោគសរុប និងការវិនិយោគដោយសិង្ហបុរី មានចំណែក ១២%៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ សុខ ពិសិដ្ឋ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024