ថ្ងៃសុក្រ ទី២២ ខែ​វិច្ឆិកា ឆ្នាំ២០២៤

Celine Dion និង J.Lo ចូលរួមកម្មវិធីបង្ហាញម៉ូដរ៉ូបប្រណិតដ៏ល្បីនៅ អារ៉ាប៊ីសាអូឌីត

១៨ ​វិច្ឆិកា ២០២៤ | កម្សាន្ដ

 

តារាចម្រៀងល្បីអន្តរជាតិ Celine Dion និង Jennifer Lopez បានបង្ហាញខ្លួនលើឆាកបង្ហាញម៉ូដប្រចាំឆ្នាំរបសម៉ាករ៉ូបប្រណិតដ៏ល្បីមួយនៅប្រទេសអារ៉ាប៊ីសាអូឌីត។កម្មវិធីបង្ហាញម៉ូដ “1001 Seasons of Elie Saab” ដែលជារៀបចំឡើងរបស់ប្រេនរ៉ូបប្រណិត Elie Saab (អេលី សាប) បានប្រព្រឹត្តទៅនៅកណ្តាលទីក្រុងរីយ៉ាដ (Riyadh) កាលពីពេលថ្មីៗនេះ ដោយទាក់ទាញទស្សនិកជននិងភ្ញៀវកិត្តិយសជាបុគ្គលល្បីៗជាច្រើន។ 

 

 


កម្មវិធីនេះ បានបង្ហាញនូវរ៉ូបប្រណិតម៉ូដថ្មីៗចុងក្រោយរបស់ប្រេនដែលជាស្នាដៃរបស់អ្នកច្នៃម៉ូដលីបង់ Elie Saab អមដោយការសម្ដែងរបស់តារាចម្រៀងលំដាប់ពិភពលោក Celine Dion (សេលីន ឌីអន) និង Jennifer Lopez។

 


ទន្ទឹមនោះ កម្មវិធីដ៏អធិកអធមមួយនេះក៏មានការចូលរួមរបស់តារាល្បីៗប្រចាំតំបន់មជ្ឈិមបូព៌ាជាច្រើនរូបដូចជា តារាសម្ដែងស្រីអារ៉ាប៊ីសាអូឌីត Aseel Omran (អាស៊ីល អំរ៉ាន) តារាសម្តែងស្រីលីបង់ Razan Jamal (រ៉ាហ្សាន ចាម៉ាល) និង Cyrine Abdelnour (ស៊ីរីន អាបដេលនួ) ព្រមទាំងតារាស្រីពីប្រទេសស៊ីរី Sulafa Mimar (ស៊ុឡាហ្វា មីម៉ា) ជាដើម។

 

 


ក្នុងកម្មវិធីនេះដែរ តារាសម្ដែងអាមេរិក Halle Berry (ហាលី បឺរី) បានបង្ហាញខ្លួនដោយស្លៀកឈុត Elie Saab ដែលនាងធ្លាប់បានស្លៀកក្នុងកម្មវិធី Oscar កាលពីឆ្នាំ ២០០២ម្ដងទៀត។

 

 


គួរបញ្ជាក់ថា កម្មវិធីបង្ហាញម៉ូដរបស់ Elie Saab នេះដែរគឺជាផ្នែកមួយនៃពិធីបុណ្យ Riyadh Season របស់រដ្ឋធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានការរៀបចំព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀតមានទាំងព្រឹត្តិការណ៍កម្សាន្ត វប្បធម៌ និងកីឡា ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024