ថ្ងៃច័ន្ទ ទី១៨ ខែ​វិច្ឆិកា ឆ្នាំ២០២៤

បុគ្គលិកCIA ចោទប្រកាន់លេចធ្លាយឯកសារសម្ងាត់អ៊ីស្រាអែលវាយប្រហារអ៊ឺរ៉ង់ប្រឈមមុខការចោទប្រកាន់នៅរដ្ឋVirginia

១៥ ​វិច្ឆិកា ២០២៤ | ព័ត៌មានអន្តរជាតិ

បុគ្គលិកម្នាក់របស់ទីភ្នាក់ងារចារកម្មកណ្តាលអាមេរិកCIA ដែលត្រូវចោទប្រកាន់ពីបទបែកធ្លាយឯកសារសម្ងាត់ពាក់ព័ន្ធនិងផែនការរបស់អ៊ីស្រាអែលវាយប្រហារលើប្រទេសអ៊ីរ៉ង់នោះ  ត្រូវបានបញ្ជូនទៅតុលាការសហព័ន្ធ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ទោសនៅរដ្ឋ Virginia។

 

 

 

 


ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិកFBI បានចាប់ខ្លួន Asif William Rahman នៅសប្តាហ៍នេះ នៅប្រទេសកម្ពុជា។ ជននេះ បានបង្ហាញវត្តមានចំពោះមុខតុលាការ ជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍នៅកោះGuam ។ តុលាការនៅកោះ  Guam បានសម្រេចថា លោកRahman  ត្រូវបញ្ជូនទៅរដ្ឋVirginia។ តុលាការរដ្ឋVirginia  ចោទប្រកាន់លោកRahman  ក្នុងបទចោទចំនួន២ មានការរក្សាដោយចេតនា និងចែកចាយព័ត៌មានការពារជាតិ។

 

ផ្អែកតាមឯកសារតុលាការ មិនឃើញមានការកំណត់អត្តសញ្ញាណភ្នាក់ងារសហព័ន្ធដែលជួលលោកRahman ទេ។ ប៉ុន្តែមនុស្សដែលដឹងពីបញ្ហានេះនិយាយសុំមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មានAPឱ្យដឹងថា លោកAsif William Rahman ជាបុគ្គលិកទីភ្នាក់ងារចារកម្មកណ្តាលអាមេរិកCIA ។

 

 

 

 

ឯកសារតុលាការ មិន​បាន​លម្អិត​ពី​ទឡ្ហីករណ៍​ទេ ។ តុលាការ បានចោទប្រកាន់លោកRahman ថាបានរក្សាទុកឯកសារសម្ងាត់ដោយគ្មានការអនុញ្ញាតទាក់ទងនឹងព័ត៌មានការពារជាតិ បន្ទាប់មកបានចែកចាយដំណឹងទាំងនោះដោយខុសច្បាប់។

 

ការចោទប្រកាន់ កើតឡើងក្រោយពីឯកសាររបស់ទីភ្នាក់ងារចារកម្មភូមិសាស្ត្រជាតិ និងទីភ្នាក់ងារសន្តិសុខជាតិ ត្រូវបានបែកធ្លាយនៅលើបណ្តាញទំនាក់ទំនងតេលេក្រាមកាលពីខែមុន។ នៅក្នុងឯកសារសម្ងាត់ បានឱ្យដឹងថា អ៊ីស្រាអែល​នៅតែ​បន្ត​ចល័តបរិក្ខារ​យោធា​ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​តបត ទៅនិង​ការ​វាយ​ប្រហារ​ដោយ      ​មីស៊ីល ពីសំណាក់ប្រទេស​អ៊ីរ៉ង់​នៅ​ថ្ងៃ​១តុលា។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024