ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤
ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump និងលោកJoe Bidenប្រធានាធិបតីអាមេរិកកំពុងកាន់តំណែង ដែលជាគូប្រជែងនយោបាយដ៏យូរអង្វែង បានជួបគ្នានៅថ្ងៃពុធ(១៣វិច្ឆិកា) ជាលើកដំបូងចាប់តាំងពី លោកTrump បានឈ្នះការបោះឆ្នោតវិលត្រលប់ទៅសេតវិមានវិញ កាលពីសប្តាហ៍មុន។ មេដឹកនាំទាំងពីរ បានសន្យាថា នឹងមានការផ្ទេរអំណាចដោយរលូននៅក្នុងខែមករា។
លោកTrump និងលោកBiden បានអង្គុយក្បែរគ្នា នៅពីមុខកំដៅភ្នក់ភ្លើងក្នុងអាកាសធាតុត្រជាក់នៅក្នុងការិយាល័យOvalជាទិដ្ឋភាពបញ្ជាក់ពីសន្តិភាពមួយដែលបិទបាំងភាពតានតឹងរវាងអ្នកនយោបាយគណបក្សធំទាំង២នៅសហរដ្ឋអាមេរិក។
លោក Biden ទទួលបានសម្លេងគាំទ្រឈ្នះលោកTrump កាលពីបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០ ប៉ុន្តែបានបោះបង់ការចូលរួមបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤នៅក្នុងខែកក្កកដា ក្រោយកិច្ចពិភាក្សាដេញដោយមិនមានប្រជាប្រិយភាពលើអ្នកនយោបាយគណបក្សសាធារណៈរដ្ឋលោក Trump។ លោក Biden បានផ្តល់មុខងារឈរឈ្មោះបោះឆ្នោតប្រធានាធិបតីអាមេរិកទៅឱ្យលោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris ។ លោកស្រីKamala Harris ដែលរំពឹងថានឹងក្លាយជាស្ត្រីប្រធានាធិបតីអាមេរិកទី១ បានចាញ់ឆ្នោតលោកTrump ។
លោកBiden ប្រធានាធិបតីអាមេរិកកំពុងកាន់តំណែង បាននិយាយថា «យើង ទន្ទឹងរង់ចាំ ឱ្យមានដូចអ្វីដែលយើងបាននិយាយគ្នានោះគឺការផ្ទេរអំណាចដោយរលូន,ធ្វើគ្រប់យ៉ាងដែលយើងអាចដើម្បីឱ្យច្បាប់ថាអ្នកទទួលបានអ្វីដែលអ្នកត្រូវការ។»
«សូមស្វាគមន៍, ស្វាគមន៍ការវិលត្រឡប់មកវិញ»។
ប្រែសម្រួល៖ណាវ័ន្ត