ថ្ងៃច័ន្ទ ទី១៨ ខែ​វិច្ឆិកា ឆ្នាំ២០២៤

មនុស្សត្រៀមជម្លៀសខណៈព្យុះនឹងបោកបក់ហ្វីលីពីនឆាប់ៗនេះជាព្យុះទីហ្វុងទី៥ក្នុងពេល១ខែ

១៣ ​វិច្ឆិកា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

ហ្វីលីពីនត្រៀមនៅថ្ងៃអង្គារ(១២វិច្ឆិកា) ដើម្បីជម្លៀសមនុស្សរាប់ម៉ឺននាក់ ខណៈព្យុះកម្លាំងខ្លាំងទី៥ក្នុងពេលត្រឹមតែ៣សប្តាហ៍នឹងបោកបក់លើប្រទេសហ្វីលីពីន ក្រោយការវាយប្រហារយ៉ាងខ្លាំងពីព្យុះទីហ្វុងToraji។

 

ឥឡូវព្យុះToraji ដែលបានថមថយកម្លាំងចុះជាព្យុះត្រូពិច បានបក់ចេញទៅសមុទ្រ ក្រោយបំផ្លិចបំផ្លាញហ្វីលីពីន ប៉ុន្តែមិនមានការរាយការណ៍ពីមនុស្សស្លាប់។ 

 

ប៉ុន្តែឥឡូវ ព្យុះUsagi នឹងបោកបក់លើឆ្នេរកោះLuzon ក្នុងពេលត្រឹមតែ២ថ្ងៃទៀតប៉ុណ្ណោះ។ កោះLuzonជាកោះធំបំផុតរបស់ប្រទេសហ្វីលីពីន និងជាកោះដែលមានមនុស្សរស់នៅច្រើនបំផុត។ 

 

អាជ្ញាធរហ្វីលីពីន ឱ្យដឹងថា «ឥឡូវនេះ កំពុងតែតាមដានដំណើរបោកបក់របស់ព្យុះUsagi»។ «យើងជម្លៀសមនុស្ស៤០,០០០នាក់ ដូច្នេះ យើងនឹងអង្កេតតាមដានដំណើរព្យុះត្រៀមជម្លៀសមនុស្សបន្ថែមទៀតដែលកិច្ចការនេះនឹងសម្រេចក្នុងកិច្ចប្រជុំថ្ងៃពុធ»។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024