ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤

ជនចំណាកស្រុកច្រើនជាង៣០០នាក់និរទេសទៅដល់ប្រទេសក្វាតេម៉ាឡា

០៩ ​វិច្ឆិកា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

យន្តហោះ២គ្រឿង ដឹកជនចំណាកស្រុកនិរទេស៣៩៤នាក់ បានចុះចតនៅថ្ងៃសុក្រនៅប្រទេសក្វាតេម៉ាឡា។ យោងអាជ្ញាធរជនអន្តោប្រវេសន៍នៃប្រទេសក្វាតេម៉ាឡា។ 

 

ជនចំណាក់ស្រុកដែលនិរទេសទាំងអស់នេះ ភាគច្រើនត្រូវបានឃុំខ្លួននៅព្រំដែនអាមេរិកនិងម៉ិកស៊ិកខណៈប៉ុនប៉ងចូលសហរដ្ឋអាមេរិក។ ពួកគេ ទទួលបានការសម្របសម្រួលពីវិទ្យាស្ថានអន្តោប្រវេសន៍ នៃប្រទេសក្វាតេម៉ាឡា ដែលជួយពួកគេ វិលត្រលប់ទៅសហគមន៍ដើមរបស់ពួកគេវិញ។ 

 

នៅពេលកំពុងរង់ចាំការចុះឈ្មោះ ជនចំណាកស្រុកបានសម្តែងក្តីសង្ឃឹមថា លោកDonald Trump ប្រធានាធិបតីអាមេរិកដែលទើបជាប់ឆ្នោត នឹងផ្តល់ឱកាសឱ្យពួកគេត្រឡប់ទៅសហរដ្ឋអាមេរិកវិញ តាមរយៈទិដ្ឋាការការងារបណ្តោះអាសន្ន។

 

ជារៀងរាល់ឆ្នាំ ជនចំណាកស្រុកអាមេរិកឡាទីនរាប់ពាន់នាក់ចូលប្រទេសម៉ិកស៊ិក ក្នុងបំណងទៅកាន់សហរដ្ឋអាមេរិក ដើម្បីស្វែងរកលក្ខខណ្ឌរស់នៅកាន់តែប្រសើរឡើង។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024