ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤
ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន បានជំរុញឱ្យប្រជាជនអាម៉េរិក «ស្ងប់ស្ងាត់» កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីបេក្ខជនគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បានឈ្នះការបោះឆ្នោតប្រធានាធិបតីថ្មីៗនេះ។ លោក បៃដិន ក៏បានព្យាយាមលួងលោមចិត្តសមាជិកគណបក្សប្រជាធិបតេយ្យដែលមានការព្រួយបារម្ភអំពីការត្រលប់មកកាន់អំណាចវិញដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អតីតប្រធានាធិបតីរូបនេះផងដែរ ។
ថ្លែងទៅកាន់បុគ្គលិកដែលបានខកចិត្តចំពោះបរាជ័យរបស់អនុប្រធានាធិបតីលោកស្រី កាម៉ាឡា ហារីស លោក បៃដិន បាននិយាយនៅឯឧទ្យានផ្កាកូលាប (Rose Garden) នៅសេតវិមានថា ការវិល់ ត្រឡប់មកកាន់អំណាចវិញគឺជារឿងមិនអាចផុតបានឡើយ។ លោក បៃដិន បាននិយាយថា ការបោះឆ្នោតកាលពីថ្ងៃអង្គារបានបង្ហាញពីសុច្ចរិតភាពនៃប្រព័ន្ធបោះឆ្នោតនៅអាម៉េរិក ហើយថា លោកនឹងធ្វើជាអធិបតីលើការផ្ទេរអំណាចប្រកបដោយសណ្តាប់ធ្នាប់។
ការអះអាងរបស់លោក បៃដិន នេះទំនងជាចង់វាយប្រហារទៅលើលោក ត្រាំ ដែលតែងតែព្យាយាមចង់ឈ្នះលោក បៃដិន វិញក្រោយពីលោក ត្រាំ បានចាញ់ក្នុងការបោះឆ្នោតនៅឆ្នាំ២០២០ និងតែងលើកឡើងអំពីការក្លែងបន្លំសន្លឹកឆ្នោតនៅឆ្នាំនេះផងដែរ។ លោក បៃដិន បាននិយាយថា លោកនឹងបំពេញតាមពាក្យសម្បថរបស់លោក ហើយលោកនឹងគោរពរដ្ឋធម្មនុញ្ញ ហើយនោះជាអ្វីដែលប្រជាជនអាមេរិកសមនឹងទទួលបាន៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន