ថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២៥

តួឯកស្រី “Barbie” ស្វាគមន៍កំណើតកូនដំបូងជាមួយស្វាមី

០៥ ​វិច្ឆិកា ២០២៤ | កម្សាន្ដ

 


ទស្សនាវដ្ដីអាមេរិក People បានរាយការណ៍កាលពីពេលថ្មីៗនេះថាតារាសម្តែងស្រីអូស្ត្រាលីដ៏ល្បីល្បាញ Margot Robbie (ម៉ាហ្កត រ៉បប៊ី) បានសម្រាលកូនប្រុសម្នាក់ នៅមុនថ្ងៃកំណត់បន្តិចបន្តួច។ យ៉ាងណាមិញ គូស្នេហ៍មួយគូនេះមិនបានបង្ហាញឈ្មោះ ឬថ្ងៃខែឆ្នាំកំណើតកូនប្រុសរបស់ពួកគេនោះទេ។

 


ដំណឹងនៃការមានផ្ទៃពោះរបស់ តារាស្រីវ័យ ៣៤ ឆ្នាំរូបនេះបានផ្ទុះឡើងនៅក្នុងខែកក្កដា ឆ្នាំ ២០២៤ ហើយមិនយូរប៉ុន្មាន នាងក៏បានបង្ហាញខ្លួនជាសាធារណៈជាមួយរូបរាងមានផ្ទៃពោះច្បាស់ៗ។

 


គួររំឭកថា Margot Robbie និងផលិតករ Ackerley បានជួបគ្នាដំបូងនៅកន្លែងថតភាពយន្តកាលពីឆ្នាំ២០១៣ ក្រោយមកក៏បានរៀបការក្នុងឆ្នាំ ២០២៦ និងបានបើកក្រុមហ៊ុនផលិតកម្មរួមគ្នាមួយមានឈ្មោះថា LuckyChap Entertainment ។

 

 

ចាប់តាំងពីបើកដំណើរការ ក្រុមហ៊ុននេះទទួលខុសត្រូវលើការផលិតខ្សែភាពយន្តល្បីៗដូចជា "Barbie", ភាពយន្ត "Saltburn, ភាពយន្ត "My Old Ass" និងភាពយន្ត "I Tonya" ជាដើម។

 


កាលពីឆ្នាំ២០២៣ ភាពយន្ត “Barbie” ដែល Margot Robbie បានសម្ដែង និងចូលរួមជាផលិតករជាមួយស្វាមី បានទទួលជោគជ័យខ្លាំងដោយអាចរកចំណូលទូទាំងពិភពលោកបានដល់ជាង ១៤០០ លានដុល្លារ និងបានបំបែកកំណត់ត្រាផ្សេងៗជាច្រើនដូចជាកំណត់ត្រាភាពយន្តបែប Live Action Comedy រកចំណូលបានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ និងភាពយន្តដឹកនាំដោយអ្នកដឹកនាំស្រីដំបូងក្នុងប្រវត្តិសាស្ត្រដែលអាចរកចំណូលបានដល់ខ្ទង់ពាន់លានដុល្លារ ៕

 


 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025