ថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២៥
ក្រសួងដឹកជញ្ជូនរបស់ប្រទេសកូរ៉េខាងត្បូង ឱ្យដឹងនៅថ្ងៃពុធ(១មករា)ថា ប្រអប់ខ្មៅរបស់យន្តហោះដែលធ្លាក់នៅថ្ងៃអាទិត្យ(២៩ធ្ន) នឹងត្រូវបញ្ជូនទៅសហរដ្ឋអាមេរិកដើម្បីសិក្សាវិភាគ។
អ្នកដំណើរទាំងអស់នៅលើយន្តហោះ១៧៥នាក់ និងក្រុមការងារបំរើការលើយន្តហោះ៦នាក់ ស្លាប់នៅថ្ងៃអាទិត្យ នៅពេលយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍Jeju Air ចុះចតនៅអាកាសយានដ្ឋាន Muan International Airport ហើយបានជ្រុលទៅបុកទៅនិងជញ្ជាំងបេតុង បន្ទាប់ មកយន្តហោះក៏ត្រូវផ្ទុះឆេះ។
ស្របគ្នា ក្រសួងដឹកជញ្ជូន ឱ្យដឹងថា ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង បានស្រង់ទិន្នន័យចេញពីប្រដាប់ថតសំឡេងនៅកាប៊ីនយន្តហោះ ហើយនឹងបម្លែងទិន្នន័យទាំងអស់នោះ ទៅជាឯកសារសំឡេងមួយដោយសង្ឃឹមថា នឹងផ្តល់ជូនព័ត៌មានសំខាន់ៗដើម្បីបានបកស្រាយពន្យល់ពីហេតុការណ៍នៅនាទីចុងក្រោយមុនយន្តហោះធ្លាក់។ សម្រាប់កិច្ចការនេះ ក្រុមអ្នកជំនាញនឹងត្រូវការពេលប្រហែល២ថ្ងៃ។
ស្របគ្នា ក្រុមគ្រួសារជនរងគ្រោះ រៀបចំធ្វើបុណ្យសពឱ្យសាច់ញាតិរបស់ខ្លួន ក្រោយពីអាជ្ញាធរបញ្ចប់ការកំណត់អត្តសញ្ញាណជនរងគ្រោះទាំង១៧៩នាក់នៅក្នុងគ្រោះមហន្តរាយធ្លាក់យន្តហោះដ៏អាក្រក់បំផុតរបស់ប្រទេសកូរ៉េខាងត្បូងជាផ្លវការ។
ប្រែសម្រួល៖ណាវ័ន្ត