ថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២៥

សេអ៊ូល៖ក្រុមអ្នកស៊ើបអង្កេតព្យាយាមចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូងនៅថ្ងៃសុក្រ៣មករា

មន្ត្រីប៉ូលីសនៅប្រទេសកូរ៉េខាងត្បូង បានទៅដល់លំនៅដ្ឋានរបស់លោកYoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានព្យួរតំណែងនោះ ដើម្បីចាប់ខ្លួនលោកជុំវិញករណីប្រកាសច្បាប់អាជ្ញារសឹកកាលពីដើមខែធ្នូ។ 

 

 

 

 

សមត្ថកិច្ចប្រហែល២០នាក់ បានដើរទៅកាន់លំនៅដ្ឋានប្រធានាធិបតីនៅវេលាម៉ោងប្រហែល៨:០០នាទី(ម៉ោងក្នុងតំបន់) ប៉ុន្តែ១ម៉ោងក្រោយមក តួលេខមន្ត្រីមានសមត្ថកិច្ចដែលត្រូវទៅចាប់ខ្លួនលោកប្រធានាធិបតីYoonបានបន្ថែមកម្លាំងឡើងដល់ប្រហែល៨០នាក់។ 
 

មេធាវីរបស់លោកYoon លើកឡើងថា ពួកគេនឹងតតាំងជាមួយដីកាចាប់ខ្លួនខុសច្បាប់ ហើយកម្លាំងសន្តិសុខការពារប្រធានាធិបតី ត្រូវបានរាយការណ៍មកឱ្យដឹងថា ពួកគេ បានបិទខ្ទប់កងកម្លាំងដែលចង់ចាប់ខ្លួនលោកYoonទៅឃុំឃាំង។

 

តុលាការ បានចេញដីកាចាប់ខ្លួននៅដើមសប្តាហ៍នេះ ប្រឆាំងនឹងលោកYoon ក្រោយពីលោកមិនចូលខ្លួនតាមដីកាកោះ អញ្ជើញឱ្យចូលខ្លួនចំពោះមុខមន្ត្រីដែលទទួលបន្ទុកស៊ើបអង្កេតលោកពីបទប្រើអំណាចខុសច្បាប់ និងញុះញង់ឱ្យមានការបះបោរ។ 

 

លោក Yoon ត្រូវបានព្យួរតំណែងប្រធានាធិបតីនៅថ្ងៃ១៤ធ្នូ បន្ទាប់ពីសមាជិកសភាបានបោះឆ្នោតចោទប្រកាន់រូបលោក ប៉ុន្តែលោកអាចត្រូវបានដកចេញពីតំណែង ប្រសិនបើ ករណីចោទប្រកាន់នេះ ត្រូវបានតម្កល់ដោយតុលាការធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូង។

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025