ថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២៥
សិល្បករសិល្បការិនី ប្រមាណ ៣០០នាក់បានត្រៀមខ្លួនរួចជាស្រេចដើម្បីសម្តែងក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ « សាទរកម្ពុជា » ដែលនឹងរៀបចំឡើងនៅថ្ងៃ ៣១ ធ្នូ ស្អែកនេះ ។
ត្រឹមតែការហាត់សមសម្រាប់ព្រឹត្តិការណ៍ « សាទរកម្ពុជា » អស្ចារ្យប៉ុហ្នឹងហើយ ចុះទំរាំតែព្រឹត្តិការណ៍មកដល់កាន់តែអស្ចារ្យលើសនេះមួយទ្វេរជាពីរ។ ជាក់ស្តែងសិល្បករសិល្បការិនីជាច្រើនបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការសម្តែងក្នុងព្រឹត្តិការណ៍បំណាច់ឆ្នាំនេះ ។
តាមរយៈរូបភាពដែលទស្សនិកជនឃើញនេះគឺជាការហាត់សមរបស់សិល្បករសិល្បការិនី ដើម្បីត្រៀមសម្តែងនៅក្នុងព្រឹត្តិការណ៍ « សាទរកម្ពុជា » ដែលត្រៀមនឹងរៀបចំឡើងនៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ ស្អែកនេះ ។
ថ្វីដ្បិតតែជាការហាត់សមប៉ុន្តែសិល្បករសិល្បការិនីទាំងអស់បានប្រឹងប្រែងហាត់យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីទទួលបាននូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ។ ក្រឡេកមកមើលសិល្បករសិល្បការិនីដែលកំពុងហាត់សមនៅលើឆាកឯណោះវិញក៏មិនធម្មតាដែរ ថ្វីដ្បិតតែស្ថិតក្រោមពន្លឺថ្ងៃក្តៅយ៉ាងណា ម្នាក់ៗខំប្រឹងមិនរុញរាឡើយ ។
« សាទរកម្ពុជា » គឺជាព្រឹត្តិការណ៍អស្ចារ្យលើកដំបូងដែលនឹងរៀបចឡើងនៅកណ្តាលទីក្រុងនៅមុខព្រះបរមរាជវាំង នឹងមានក្បួនដង្ហែដែលមានអ្នកចូលរួមប្រមាណ ៣០០០នាក់ មានទាំងការតុបតែងយ៉ាងស្រស់ស្អាត។
ភ្ជាប់ជាមួយគំនិតច្នៃប្រឌិតទាំងបុរាណ និងសហសម័យ ថែមទាំងមានស្តង់ម្ហូបអាហារ ការប្រគំតន្រ្តី ការសម្តែងសិល្បៈចម្រុះដែលមានសិល្បករសិល្បការិនីជាច្រើនរួបចូលរួមអបអសាទរ និងមានការរាប់ថយក្រោយឆ្លងឆ្នាំសកលជាមួយការបាញ់កាំជ្រួចផងដែរ ។ សិល្បករសិល្បការិនី និងថ្នាក់ដឹកនាំបានអំពាវនាវឱ្យមហាចូលរួមក្នុងព្រឹត្តិការណ៍ « សាទរកម្ពុជា » ឱ្យបានច្រើនកុះករ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច