ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤
ក្រុមចម្រៀងខេប៉ុប SEVENTEEN ថ្មីៗនេះបានបញ្ចេញបទ Remix សម្រាប់បទចម្រៀងកំពុងល្បីរបស់ពួកគេមានចំណងជើងថា “Love, Money, Fame” ដោយមានការចូលរួមពីតារារ៉េបអាមេរិក Timbaland។បន្ទាប់ពី Version ដើមជាមួយ DJ Khaled (ឌីជេ ខាលីត) បានទទួលជោគជ័យខ្លាំង ឥឡូវនេះ SEVENTEEN ក៏បានចេញ Version Remix សម្រាប់បទ “Love Money, Fame” ដោយមានការសហការជាមួយតារារ៉េបអាមេរិក Timbaland (ធីមប៊ឺលេន) វិញម្ដង។
គួរបញ្ជាក់ថា “Love Money, Fame” គឺជាបទចម្រៀងនាំមុខពីអាល់ប៊ុមចុងក្រោយរបស់ SEVENTEEN មានចំណងជើងថា “Spill the Feels”។ បន្ទាប់ពីចេញលក់ផ្លូវការកាលពីថ្ងៃទី១៤ ខែតុលា អាល់ប៊ុមនេះបានបំបែកកំណត់ត្រាក្នុងចំណោមអាល់ប៊ុមខេប៉ុបទាំងអស់ក្នុងឆ្នាំ២០២៤ ដោយអាចលក់បាន ២,៤ លានបន្ទះក្នុងថ្ងៃដំបូង និងបានឡើងដល់ចំណាត់ថ្នាក់កំពូលនៃតារាង iTunes ខ្ទង់ ២០ ប្រទេសជុំវិញពិភពលោក។
បច្ចុប្បន្ន ក្រុមចម្រៀងដែលមានសមាជិក ១៣ នាក់មួយនេះកំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីធ្វើការប្រគំតន្ត្រីទេសចរណ៍ពិភពលោក "Seventeen [Right Here]" រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា។ បន្ទាប់ពីនោះពួកគេនឹងទៅសម្ដែងនៅទ្វីបអាស៊ី ដោយចាប់ផ្តើមពីប្រទេសជប៉ុនទៅ។
បង្កើតឡើងក្នុងឆ្នាំ២០១៥ មកដល់ពេលនេះ SEVENTEEN បានក្លាយជាក្រុមចម្រៀងប្រុសខេប៉ុបជោគជ័យបំផុតមួយ ខណៈកាលពីឆ្នាំ អាល់ប៊ុមចម្រៀងរបស់ពួកគេមានចំណងជើងថា “FML” បានជាប់ជាអាល់ប៊ុមចម្រៀងលក់ដាច់ជាងគេលើពិភពលោក។
នៅឆ្នាំ២០២៤នេះ ពួកគេក៏បានទទួលពានរង្វាន់ក្រុមចម្រៀងឆ្នើមពីកម្មវិធីពានរង្វាន់តន្ត្រីអាមេរិក MTV Video Music Awards ថែមទាំងបានក្លាយជាក្រុមខេប៉ុបដំបូងគេដែលបានឡើងសម្ដែងនៅមហោស្រពតន្ត្រី Glastonbury របស់ចក្រភពអង់គ្លេសកាលពីខែមិថុនា ៕
ប្រែសម្រួល៖ វ៉ាន់ថន