ថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥
សមាជិកកូនពៅក្នុងក្រុម BTS គឺ JungKook បានបង្កើតកំណត់ត្រាថ្មីសម្រាប់សិល្បករអាស៊ី ខណៈបទចម្រៀងពីអាល់ប៊ុមទោលដំបូងរបស់លោកបានទទួលការស្ដាប់លើស ១០០ លានដងគ្រប់បទលើ Spotify។
សមាជិក BTS Jungkook បានបង្កើតកំណត់ត្រាថ្មីមួយទៀតក្នុងនាមជាតារាចម្រៀងមកពីអាស៊ី ខណៈដែលបទទោលមួយបទទៀតរបស់លោកមានចំណងជើងថា “Shot Glass of Tears” ទទួលបានការចូលស្ដាប់គ្រប់ ១០០ លានដងនៅលើ Spotify នៅថ្ងៃទី២៤ ខែតុលានេះ។
បទនេះជាបទចុងក្រោយនៅលើអាល់ប៊ុម “GOLDEN” របស់ JungKook ដែលមានការស្ដាប់ឬ Stream ឈានដល់ ១០០ លានដង ហើយសមិទ្ធិផលនេះបានជួយឱ្យសមាជិកកូនពៅ BTS ក្លាយជាសិល្បករទោលអាស៊ីដំបូងគេដែលមានបទចម្រៀងគ្រប់បទក្នុងអាល់ប៊ុមតែមួយអាចឈានដល់ ១០០ លាន Stream ទាំងអស់។
បទចម្រៀង ៩ បទទៀតនៅក្នុងអាល់ប៊ុមនេះដែលបានឈានដល់ ១០០ លាន stream កន្លងមករួមមានបទ 3D, បទ Seven, បទ Yes or No, បទ Please Don't Change, បទ Hate You, បទ Somebody, បទ Too Sad to Dance, បទ Closer to You និងបទ Standing Next to You។
មិនតែប៉ុណ្ណោះ តារាវ័យ ២៧ឆ្នាំរូបនេះក៏បានក្លាយជាតារាខេប៉ុបទោលដែលមានបទចម្រៀងទទួលការស្ដាប់លើស ១០០ លានដងច្រើនបទជាងគេក្នុងប្រវត្តិសាស្ត្ររបស់ Spotify ដោយក្រៅពីបទចម្រៀងជាភាសាអង់គ្លេសទាំង ១០បទពីអាល់ប៊ុម “GOLDEN” គឺនៅមានបទចម្រៀងទោលចំនួន ៧បទផ្សេងទៀតដែលទទួលបានការស្ដាប់ចម្រើនដល់កម្រិតនេះដែរ។តាមរយៈភាពជោគជ័យលើសការរំពឹងទុកនៃអាល់ប៊ុម “GOLDEN” ធ្វើឱ្យគេរំពឹងថា Jungkook នឹងក្លាយជាកំពូលតារាប៉ុបជំនាន់ថ្មីលំដាប់សាកលលោកនាពេលអនាគត ៕
ប្រែសម្រួល៖ វ៉ាន់ថន