ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

អាជីពសិល្បៈឡូក រាប់ឆ្នាំមិនឃើញទៅណា ចាន់ តារាទី ងាកមកពឹងលើរបរលក់ផ្អកប្រហុកដើម្បីចិញ្ចឹមគ្រួសារ

១៧ តុលា ២០២៤ | កម្សាន្ដ

 

 

តារាសម្តែងជើងចាស់អ្នកស្រី ចាន់ តារាទី បាននិយាយថា ជីវភាពអ្នកស្រីនាពេលបច្ចុប្បន្នគឺពឹងពាក្យស្ទើរតែទាំងស្រុងលើអាជីពលក់ម្ហូបអាហារផ្អកប្រហុក ស្របពេលទីផ្សារសិល្បៈប្រឡូករាប់ឆ្នាំហើយមិនឃើញទៅណា។

 

 

មានវ័យកាន់តែច្រើន អ្នកស្រី ចាន់ តារាទី ក៏កាន់តែបាត់បង់ប្រាក់ចំណូលពីការងារសិល្បៈ រហូតធ្វើឱ្យអ្នកស្រីរត់ទៅប្រកបរបរកស៊ីលក់ម្ហូបអាហារផ្អកប្រហុក ដើម្បីបង្កើនប្រាក់ចំណូល ។

 

 

ជាក់ស្តែងក្នុងឆ្នាំ ២០២៤ នេះ ជីវភាពរបស់អ្នកស្រី ៦០ភាគរយគឺពឹងពាក់លើជីវិតលក់ផ្អកប្រហុក និង ៤០ ភាគលើការងារសិល្បៈ ។អ្នកស្រី ចាន់ តារាទី មានកូន ៣ នាក់ ពេលនេះកូនៗរបស់អ្នកស្រីធំៗអស់ហើយ ចំណែកអ្នកស្រីក៏មានវ័យកាន់តែច្រើនដែរ ប៉ុន្តែសម្រាប់ការងារសិល្បៈ អ្នកស្រីនៅតែបន្តធ្វើដូចដើម គ្រាន់តែមួយរយៈពេលចុងក្រោយនេះ មិនសូវទទួលបានការងារច្រើនដូចពេលមុន ។

 


ទន្ទឹមនិងការងារសិល្បៈមានការរយាលជាងមុន អ្នកស្រី ចាន់ តារាទី បែរជាលេចមុខខ្លាំងនៅក្នុងការងាររកស៊ីខាងផ្នែកម្ហូបអាហារធ្វើផ្អកប្រហុកទៅវិញ អ្នកស្រីក៏បានទទួលស្គាល់ផងដែរថា ជីវភាពក្រុមគ្រួសារអ្នកស្រីនាពេលនេះគឺពឹងពាក់លើអាជីពលក់ម្ហូបអាហារនិងធ្វើផ្អកប្រហុកនេះហើយ ។

 

 

តារាជើងចាស់រូបនេះ មានកូន ៣ នាក់ក្នុងបន្ទុក ថ្វីដ្បិតតែមានឈ្មោះជាតារាសម្តែងលំដាប់ប្រទេស ប៉ុន្តែអ្នកស្រីមិនមានបំណងចង់ឱ្យកូនៗបន្តវេណពីខ្លួនឡើយ ផ្ទុយទៅវិញអ្នកស្រីបានជម្រុញកូនៗឱ្យធ្វើការងារជាមន្រ្តីរាជការទៅវិញ ។ អ្នកស្រី ចាន់ តារាទី ថែមទាំងបានត្អូញត្អែរថា ជីវិតជាស្រ្តីមេម៉ាយចិញ្ចឹកម៣នាក់ មិនមែនជារឿងងាយស្រួលទេ ដូច្នេះហើយទើបអ្នកស្រីប្រឹងប្រែងធ្វើផ្អកប្រហុកលក់ ដោយមិនខ្មាស់អៀនអ្វីទាំងអស់ ៕

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ អ៊ិន អាត និង ហ្វេសប៊ុក

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024