ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥
កិច្ចពិភាក្សាដេញដោលប្រធានាធិបតីលើកទីមួយនេះបានចាប់ផ្ដើមនៅម៉ោងប្រហែល៩យប់ថ្ងៃអង្គារម៉ោងនៅសហរដ្ឋអាម៉េរិក ដែលត្រូវនឹងម៉ោងប្រហែល ៨ ព្រឹកថ្ងៃពុធនេះ។ កិច្ចពិភាក្សានេះមានរយៈពេល ៩០ នាទី ឬមួយម៉ោងកន្លះនៅទីក្រុង ហ្វីឡាដែលហ្វៀ រដ្ឋ ផេនស៊ីលវ៉េនៀដោយធ្វើការផ្សាយផ្ទាល់របស់ទូរទស្សន៍អាម៉េរិក ABC។
ក្នុងកិច្ចពិភាក្សានេះ លោកស្រី ហារីស និងលោក ត្រាំ បានចោទគ្នាទៅវិញទៅមកថាមានភាពទន់ខ្សោយ និងពូកែកុហក។ លោកស្រី ហារីស បាននិយាយវាយប្រហារលោក ត្រាំ ថា ក្រុមអ្នកគាំទ្ររបស់លោកបានដើរចេញពីការប្រមូលផ្តុំមួយយ៉ាងឆាប់រហ័សដោយសារពួកគេហត់នឿយនឹងសុន្ទរកថារបស់លោក ប៉ុន្តែលោក ត្រាំ ក៏បាននិយាយការពារពីបញ្ហានេះដែរ។
ក្នុងចុងបញ្ចប់នៃកិច្ចពិភាក្សានេះ លោកស្រី ហារីស និយាយថា លោកស្រីកំពុងផ្តោតលើអនាគតរបស់អាម៉េរិក រីឯលោក ត្រាំ និយាយប្រឆាំងនឹងបញ្ហានេះដោយហៅសហរដ្ឋអាម៉េរិកថាជា «ប្រទេសបរាជ័យ»។ លោក ធីម វ៉ល់ ដៃគូការងាររបស់លោកស្រី ហារីស បាននិយាយបន្ទាប់ពីការជជែកនេះថា លោកស្រីបានបង្ហាញ «ចក្ខុវិស័យ» យ៉ាងច្បាស់លាស់ ខណៈដែលលោក ជេឌី វ៉ាន ដៃគូការងាររបស់លោក ត្រាំ បានហៅពាក្យរបស់លោកស្រីថាជា «ពាក្យប្រជាភិថុតិ»។
លោក ត្រាំ បានបង្ហាញខ្លួននៅក្នុងបន្ទប់សារព័ត៌មានដោយបានអះអាងពីជ័យជម្នះរបស់លោកក្រោយពីការជជែកដេញដោលនេះ ប៉ុន្តែលោកបានត្អូញត្អែរថាអ្នកសម្របសម្រួលមានភាពលម្អៀងខ្លាំងណាស់ទៅរកលោកស្រី ហារីស ។ សូមរំលឹកថា សហរដ្ឋអាម៉េរិកនឹងធ្វើការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៥ ខែវិច្ឆិកាក្នុងពេលខាងមុខនេះ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន