ថ្ងៃច័ន្ទ ទី២២ ខែកញ្ញា ឆ្នាំ២០២៥

ផ្ដើមចេញពីកូនកសិករក្រីក្រ និងជម្នះភាពមើលងាយពីមនុស្សមួយចំនួន រី ស្រីណេត ពង្រឹងសមត្ថភាពខ្លាំងរហូតក្លាយជាបវរកញ្ញាមានកេរ្តិ៍ឈ្មោះម្នាក់

១៩ សីហា ២០២៤ | កម្សាន្ដ

 

 

ទន្ទឹមនិងកេរ្តិ៍ឈ្មោះកំពុងល្បីល្បាញកញ្ញា រី ស្រីណេត លំដាប់រងទី ១ កម្មវិធី Miss Grand Cambodia 2024 បាននិយាយថាមុននឹងដល់ចំណុចនេះកញ្ញាជម្នះឪបសគ្គជាច្រើន ជាពិសេសការមើលងាយមិនសូវឱ្យតម្លៃពីមនុស្សមួយចំនួនព្រោះតែជាកូនកសិករក្រីក្រម្នាក់

 

 

កញ្ញា រី ស្រីណេត បានសារភាពដោយគ្មានការអៀនខ្មាស់ថា នាងចេះ និង អាចសម្តែងបានមកដល់សព្វថ្ងៃនេះគឺជាសមត្ថភាពនាងខ្លួនពិតៗ ដោយនាងពុំបានឆ្លងកាត់ ឬ ចូលសាលាសិល្បៈ ដូចជាមិត្តភក្តិផ្សេងឡើយ ពីព្រោះនាងគឺជាកូនក្នុងគ្រួសារក្រីក្រដែលមានជីវភាពខ្វះខាត ប្រសិនបើមានឱកាសល្អនាងនឹងទៅសិក្សានៅសាលា ដើម្បីពង្រឹងសមត្ថភាពបន្ថែម ។

 

 

កញ្ញា រី ស្រីណេត ឬ រី លីណា មិនត្រឹមតែជាលំដាប់រងទី ១ ក្នុងកម្មវិធី Miss Grand Cambodia 2024 ដ៏គួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ នាងថែមទាំងអាច្រៀង  សម្តែង និង បង្ហាញម៉ូដបានយ៉ាងល្អ ប៉ុន្តែនៅពីក្រោយជំនាញទាំងនេះ គឺនាងពុំបានឆ្លងកាត់សាលារៀនត្រឹមត្រូវនោះទេ។

 

 

កន្លងមកក៏មានអ្នកខ្លះ មើលងាយ និងមិនឱ្យតម្លៃពីសមត្ថភាពនាងដែរ ប៉ុន្តែចំពោះរឿងនេះនាងមិនអាក់អន់ចិត្តឡើយ អរគុណដល់អ្នកដឹកនាំរឿង « បុព្វេនិម្មិត » ដែលបានផ្តល់ឱកាសដ៏ល្អនេះសម្រាប់នាងវិឌ្ឍន៍ខ្លួន ។ 

 

 

បវរកញ្ញា បានឱ្យដឹងទៀតថា ជីវិតកូនអ្នកក្រដែលមានខ្វះខាត គឺពិតជាលំបាកណាស់ ប៉ុន្តែដើម្បីស្វែងរកក្តីស្រមៃខ្លួននាងបានតស៊ូរហូតមកដល់ព្វថ្ងៃនេះ ។      ស្របពេលដែលគ្រងតំណែងលំដាប់រងទី ១ នេះ  កាន់តែប្រឹងប្រែងធ្វើការងារនៅក្នុងវិស័យសិល្បៈដើម្បីរកប្រាក់ចិញ្ចឹមជីវិត ពីព្រោះគ្រួសាររបស់នាង គឺត្រូវពឹងពាក់លើនាងទាំងស្រុង ដូច្នេះហើយទើបនាងទទួលធ្វើការងារគ្រប់បែបយ៉ាង ទាំងសម្តែង ថតសំអាង និង ដើរម៉ូដជាដើម...៕ 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឆិល សុភ័ស្ត 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025