ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤
ទូកនេសាទមួយគ្រឿងបានលិចក្នុងសមុទ្រចន្លោះកោះរ៉ុង ក្រុងព្រះសីហនុ ម្តុំខាងជើងកោះថាស វេលាម៉ោងជាង៨យប់ ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៤ ពេលភ្លៀងខ្យល់រលកខ្លាំង ក្នុងនោះមនុស្ស២នាក់ត្រូវបានជួយសង្គ្រោះរួចផុតពីគ្រោះថ្នាក់ ក្នុងនោះមានម្ចាស់ទូកម្នាក់ និងកូនដៃទូកម្នាក់ជាជនជាតិខ្មែរ ដោយមានការជួយគ្រោះពីក្រុមការងារអូបរ័ល្បឿនលឿន អ្នកឧកញ៉ា ទៀ វិចិត្រ។
តាមការបញ្ជាក់ពីជនរ ងគ្រោះឲ្យដឹងថា ទូកបានលិចពេលមានភ្លៀង ខ្យល់និងរលកខ្លាំង និងថាក្រោយទូកលិច ជនរងគ្រោះទាំង២នាក់ តោងប៊ីដុងហែលបណ្តែតទឹកសមុទ្រប្រហែលជិតមួយម៉ោង ហើយជាសំណាងល្អ បុណ្យល្អ ក៍បានក្រុមការងារសង្គ្រោះរបស់ អ្នកឧកញ៉ា ទៀ វិចិត្រ ចេញមកជួយសង្គ្រោះ ក្នុងពេលដែលនៅលើសមុទ្រកំពុងមានភ្លៀងផង ខ្យល់និងរលកធំៗផង។
ជនរងគ្រោះទាំង២ បាននាំយកមកដីគោកកំពង់ផែទេសចរណ៍ ក្នុងនោះទាំងជនរ គ្រោះនិងក្រុមគ្រួសារបានថ្លែងអំណរគុណចំពោះអ្នកឧកញ៉ាទៀ វិចិត្រនិងក្រុមការងារដែលបានជួយសង្គ្រោះ។
ជនរងគ្រោះទាំង២ នាក់មានឈ្មោះ៖
១-ឈ្មោះ ឃឹម ហូវ ភេទប្រុស អាយុ ៤៥ ឆ្នាំ ជាម្ចាស់ទូក ។
២-ឈ្មោះ ផេន វុទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកូនដៃទូក ។
អ្នកទាំង ២ ស្នាក់នៅទំនប់រលក ស្ថិតនៅភូមិ ៣ សង្កាត់ ៣ ក្រុង -ខេត្តព្រះសីហនុ៕
អត្ថបទ៖ ហ៊ុយ ប៊ុនឡេង
រូបភាព៖ ប៊ុននី