ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

ភឹម ស្រីណូ ស្រក់ទឹកភ្នែកចំពោះមុខអ្នកគាំទ្រក្រោយផ្ទេរមកុដព្រោះមិនដាច់អាល័យ ! 

១៨ កក្កដា ២០២៤ | កម្សាន្ដ

 

 

ម្ចាស់មកុដ Miss Grand Cambodia 2023 កញ្ញា ភឹមស្រីណូ បានស្រក់ទឹកភ្នែកនៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់ក្នុងរាត្រីផ្ទេរមកុដទៅឱ្យ ប៊ី សុធារី។

 

 

 រយៈពេលមួយឆ្នាំដែលគ្រងមកុដ Miss Grand Cambodia កញ្ញា ភឹម ស្រីណូ បានទទួលបទពិសោធជាច្រើនក្នុងជីវិត សូម្បីតែនៅក្នុងថ្ងៃផ្ទេរមកុដទៅឱ្យ ប៊ី សុធារី ដែលម្ចាស់មកុដឆ្នាំ២០២៤។

 

 

 នាងបានស្រក់ទឹកភ្នែកនៅលើឆាកចំពោះមុខមហាជនរាប់ពាន់នាក់ និងបង្ហាញអារម្មណ៍អាឡោះអាល័យ និង មិនដាច់ចិត្តចាកចេញ។ តែទោះជាយ៉ាងណាកញ្ញា បានត្រៀមទទួលការងារសិល្បៈគ្រប់ទម្រង់ដើម្បីសាងស្នាដៃឱ្យពេញលេញ ។ 

 

 

ម្ចាស់មកុដ Miss Grand Cambodia 2023 រូបនេះ ត្រូវបានមហាជនចាត់ទុកថាជាបវរកញ្ញាកំសត់ និងទឹកភ្នែកជាងគេ ព្រោះក្នុងចន្លោះពេលគ្រងតំណែងនោះ នាងទទួលរងនូវរឿងមិនល្អជាច្រើន អ្នកខ្លះថាមកុដនេះមិនសមជាមួយនាង អ្នកខ្លះទៀតបង្អាប់ និងប្រៀបធៀបនាងទៅនិងសត្វ តាមវាយប្រហារនាងគ្រប់សកម្មភាព ប៉ុន្តែរឿងនេះ ភឹម ស្រីណូ មិនបានតបតអ្វីច្រើនឡើយ គឺសំងំធ្វើការងារខ្លួនរហូតដល់ចប់តួនាទី ។ 

 

 

ស្របពេលផ្ទេរមកុដទៅបេក្ខភាពបវរកញ្ញឆ្នាំថ្មីទាំងទឹកភ្នែកចំពោះមហាជនរាប់ពាន់នាក់ កញ្ញា ភឹម ស្រីណូ ក៏ប្រកាសទទួលការងារសិល្បៈគ្រប់ទម្រង់ មិនថាសម្តែង ច្រៀង ឬ ថតបង្ហាញម៉ូដ ពីព្រោះពេលនេះនាងមិនមានអារម្មណ៍មានសម្ពាធផ្លូវចិត្តដូចកាលពីមុនទៀតទេ ។ 

 

 

កញ្ញា ភឹម ស្រីណូ បានប្តេជ្ញាចិត្តកសាងកេរ្តិ័ឈ្មោះក្នុងវិស័យសិល្បៈឱ្យល្បីល្បាញឡើង ដើម្បីបន្តក្តីស្រមៃធំរបស់ខ្លួនតទៅមុខទៀត ទោះបីជាជួបព្យុះភ្លៀងក៏នាងមិនរុញរាដែរ ៕ 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖ ឃាង ទូច 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024