ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥

UN៖ហ្គាហ្សាត្រូវការពេលវេលាយ៉ាងតិច១៦ឆ្នាំដើម្បីសាងសង់លំនៅដ្ឋានដែលបាត់បង់ទៅ

 

 

 

ការសាងសង់ឡើងវិញនូវលំនៅដ្ឋានដែលត្រូវបានបំផ្លិចបំផ្លាញនៅតំបន់ហ្គាហ្សា នឹងត្រូវចំណាយពេលយ៉ាងតិចរហូតដល់ឆ្នាំ២០៤០ ប៉ុន្តែអាចអូសបន្លាយអស់ជាច្រើនទសវត្សរ៍។​យោងរបាយការណ៍អង្គការសហប្រជាជាតិ(UN) ផ្សាយនៅថ្ងៃព្រហស្បតិ៍(២ឧសភា)។ 

 

ការទម្លាក់គ្រាប់ផ្លោងរបស់អ៊ីស្រាអ៊ែលរយៈពេលជិត៧ខែ បានធ្វើឱ្យកើតមានការខូចខាតតម្លៃរាប់ពាន់លានដុល្លារអាមេរិក បន្សល់ទុកនូវអគារបេតុងខ្ពស់ៗជាច្រើនបាក់រាបដល់ដី។ យោងមន្ត្រីអង្គការសហប្រជាជាតិ។ 

 

ទិន្នន័យប៉ាលេស្ទីនបង្ហាញថា លំនៅដ្ឋានប្រហែល៨០,០០០ខ្នង ត្រូវបានបំផ្លាញនៅក្នុងសង្គ្រាមបង្កឡើងពីការវាយប្រហាររបស់ក្រុមហាម៉ាស់លើតំបន់ភាគខាងត្បូងអ៊ីស្រាអ៊ែលនៅថ្ងៃ៧តុលា។ ការវាយប្រហាររបស់អ៊ីស្រាអ៊ែល បានសម្លាប់ពលរដ្ឋប៉ាលេស្ទីនរាប់ពាន់នាក់។ 

 


ការវាយតម្លៃលើការសាងសង់បង្ហាញថា ការសាងសង់ឡើងវិញនូវលំនៅដ្ឋានដែលត្រូវបានបំផ្លិចបំផ្លាញអាចបញ្ចប់នៅត្រឹមឆ្នាំ២០៤០។ ប៉ុន្តែការវាយតម្លៃរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ បានកត់សម្គាល់ថា តំបន់ហ្គាហ្សា នឹងត្រូវការពេលវេលាប្រហែល៨០ឆ្នាំដើម្បីស្តារឡើងវិញរាល់គ្រប់លំនៅដ្ឋានដែលខូចខាតទាំងស្រុងទាំងអស់»។ 

 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025