ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៥
ប្រទេស អ៊ីស្រាអែល បានវាយប្រហារទៅលើទីក្រុង ខាន់យូនីស នៅតំបន់ ហ្កាហ្សា បណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិច ១៧ នាក់ និងរបួស២៦នាក់កាលពីថ្ងៃអង្គារ។
ក្រសួងសុខាភិបាលនៅតំបន់ ហ្កាហ្សា បាននិយាយថា ការវាយប្រហារផ្លូវអាកាសនេះបានកើតឡើងនៅជិតតំបន់ជំរំជនភៀសខ្លួននៅក្នុងទីក្រុងខាន់យូនីសនៅតំបន់ហ្កាហ្សា។
អ៊ីស្រាអែល បានប្ដេជ្ញាកម្ទេចឱ្យអស់នូវក្រុម ហាម៉ាស ដែលបានបង្កសង្គ្រាមតាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន ហើយមកដល់ពេលនេះ ពលរដ្ឋប៉ាឡេស្ទីនយ៉ាងតិចជិត ៤ ម៉ឺនបានស្លាប់ក្នុងសង្គ្រាមនេះ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន