ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

Deadpool និង X-man សហការគ្នាលើកដំបូងក្នុងភាពយន្តថ្មី

២៤ មេសា ២០២៤ | កម្សាន្ដ

 

ជាដំណឹងដ៏រំភើបសម្រាប់អ្នកគាំទ្រភាពយន្តបែប Superhero ខណៈតួអង្គដ៏ល្បីល្បាញចំនួនពីរគឺ Deadpool និង X-man នឹងត្រូវសហការគ្នាជាលើកដំបូងក្នុងភាពយន្តថ្មី។

 


Marvel Studios កាលពីថ្ងៃទី២៣ ខែមេសា បានចេញផ្សាយ Trailer ដំបូងនៃភាពយន្ត “Deadpool & Wolverine” (ឌេតភូល អេន វូលវើរីន) ដែលបង្ហាញពីការវិលត្រឡប់របស់តារាសម្ដែង Hugh Jackman (ហ្យូច ជេកមេន) មកកាន់ចក្រវាលភាពយន្ត Marvel ជាថ្មីជាតួអង្គ X-man Wolverine រួមជាមួយតួអង្គ Deadpool សម្ដែងដោយ Ryan Reynolds (រ៉ាយអិន រ៉េណុលស៍)។

 

 


ភាពយន្តបែបកំប្លែង និង Action មួយនេះគឺជាភាពយន្តទី៣៤ នៃចក្រវាលភាពយន្ត Marvel និងជាវគ្គបន្តពីភាពយន្ត “Deadpool” កាលពីឆ្នាំ២០១៦ និងភាពយន្ត “Deadpool 2” កាលពីឆ្នាំ២០១៨ ដោយសាច់រឿងនៅវគ្គចុងក្រោយនេះនឹងបង្ហាញពីពេលដែលតួអង្គ Superhero ឈុតក្រហមខ្មៅ Deadpool និង Superhero ឈុតលឿង Wolverine ត្រូវសហការគ្នាកម្ចាត់សត្រូវរួមមួយ ដើម្បីជួយសង្គ្រោះពិភពលោករបស់ Deadpool ។

 

 


ឈុតខ្លីៗដែលទើបបញ្ចេញនេះក៏មានការបង្ហាញមុខតួចិត្តអាក្រក់ថ្មីគឺតារាសម្ដែងស្រី Emma Corrin (អ៊េម៉ា ខរីន) ដែលត្រូវសម្ដែងជាតួអង្គ Cassandra Nova ជាកូនភ្លោះស្រីរបស់ស្ថាបនិក X-Men គឺសាស្រ្តាចារ្យ Xavier (ហ្សេវៀ)។ដឹកនាំដោយលោក Shawn Levy (ស្ហន ឡេវី) ភាពយន្ត 'Deadpool & Wolverine' គ្រោងនឹងចាក់បញ្ចាំងនៅរោងកុនអាមេរិកនៅថ្ងៃទី ២៦ ខែកក្កដា ៕
 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024