ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

Universal Woman 2024 ប្រកួតវគ្គបឋមយប់មិញរកឃើញបេក្ខភាពឈ្នះពាន តាមផ្នែកមួយចំនួន មុននឹងវគ្គផ្ដាច់ព្រ័ត្រចូលមកដល់នៅរាត្រីនេះ!

២២ មីនា ២០២៤ | កម្សាន្ដ

 

ប្រកួតវគ្គបឋម Universal Woman2024 យប់មិញបេក្ខភាពឆ្នើមៗ មួយ ចំនួនបានឈ្នះពាន ទៅតាមផ្នែកដែលគណៈកម្មការបានវិនិច្ឆ័យ មុននឹង វគ្គផ្ដាច់ព្រ័ត្រចូលមកដល់នៅរាត្រីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៤ យប់នេះ។

 

 

កម្មវិធីលំដាប់ពិភពលោក Universal Woman 2024 យប់មិញក្រៅតែពីការ ប្រកួតប្រជែងឈុតតំណាងជាតិ របស់ប្រទេសនីមួយៗ ក៏មានការប្រកួត សមត្ថភាព ផ្សេងៗ ដោយរកឃើញជយលាភីមួយចំនួន មុននឹងវគ្គផ្ដាច់ព្រ័ត្រនឹង រៀបចំឡើងនៅរាត្រីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៤ យប់នេះ Studio PNN ព្រែកព្នៅ។

 

 

កម្មវិធី Universal Woman 2024 យប់មិញបានរកឃើញ Top 5 នៃ Social Project ដែលមានបេក្ខភាពមកពីបណ្ដាប្រទេសដូចជា Denmark, India, Philippines, Chile and Kenya ។ដោយឡែកជយភាភីផ្សេងទៀតដែលក្រូវកណៈកម្មការផ្ដល់ពានទៅតាមសមត្ថភាពរបស់ពួកគេរៀងៗខ្លួនមានដូចជា ពានផ្នែក Wardrobe បានទៅលើ elainemarierosado មកពីប្រទេស Puerto Rico!។

 

 

ពាន Sympathy បានទៅលើ mariagiant មកពីប្រទេស Philippines ពាន Skin បានទៅលើ prettiesindy មកពីប្រទេស Zimbabwe។  ពាន Smile បានទៅលើ andreamoranbenitez  មកពីប្រទេស  El Salvador! ។

 

 

ពាន Earth Baby Embassador បានទៅលើ chunjoeyloves មកពីប្រទេស Malasya ។ ពាន Beautiful Eyes បានទៅលើ laura.schou មកពីប្រទេស Denmark ។ ចុងក្រោយគែពាន Catwalk បានទៅលើ lisandrachirinoss មកពីប្រទេស Venezuela។ 

 


ក្នុងការប្រកួតវគ្គ បឋមយប់មិញនេះផងដែរ កម្មវិធីលំដាប់ពិភពលោកបាន ទទួលការកោតសរសើរ និងគាំទ្រជាខ្លាំងពីសំណាក់ទស្សនិគជន មិនអ្នក ទស្សនាផ្ទាល់តាមកញ្ចក់ទូរទស្ស និងនៅលើបណ្ដាញសង្គម។ ជាពិសេសការ រៀងចំ រូបភាព ការធ្វើអត្ថាធិប្បាយ និងស្ប៉តពាណិជ្ជកម្ម ជាដើមដែលសុទ្ធតែ ប្រកបដោយអត្តន័យ មានខ្លឹមសារ និងស្រស់ស្អាតថែមទៀត។

 

 

បេក្ខភាពឆ្នើមៗទាំងជិត ៥០ប្រទេស ជុំវិញពិភពលោកកំពុងត្រៀមខ្លួន យ៉ាងសកម្មដើម្បីបោះជំហានទៅកាន់វគ្គផ្ដាច់ព្រ័ត្រនាយប់ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៤ យប់នេះ នៅ Studio PNN TV ព្រែកព្នៅ។

 


សូមជម្រាបថាការប្រកួតកម្មវិធី Universal Woman 2024  វគ្គផ្តាច់ព្រ័ត រាត្រីថ្ងៃសុក្រ ទី២២ មីនា ២០២៤ យប់នេះ ដោយស្ថានីយទូរទស្សន៍ទំនើប ភីអិនអិន ជាដៃគូសហការផ្លូវការ ក្នុងការផ្សាយផ្ទាល់កម្មវិធីប្រកួត លំដាប់ អន្តរជាតិនេះ។

 

 

ដូច្នេះកុំភ្លេចរង់ចាំទស្សនាការប្រកួត Universal Woman 2024 លើ កញ្ចក់ ទូរទស្សន៍ភីអិនអិន និងតាមរយៈហ្វេសប៊ុកផ្លូវការ Universal Woman Cambodia និង PNNTV Cambodia ដែលក្រុមការងារយើងត្រៀមនឹងផ្ដល់ជូន ទស្សនិកជន មិនឱ្យខកបំណងនោះទេ៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖  PNN 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024