ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥
ប្រទេសហុងគ្រីនៅទីបំផុតបានត្រៀមនឹងធ្វើការអនុម័តលើការប្រឹងប្រែងរបស់ប្រទេសស៊ុយដើម្បីចូលជាសមាជិកអង្គការណាតូបន្ទាប់ពីហុងគ្រីបានពន្យារពេលបដិសេធអស់រយៈពេល២ឆ្នាំមកហើយ។
ប្រទេសហុងគ្រីបាននិយាយពីថ្ងៃសុក្រសប្ដាហ៍មុនថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំងចំនួន៤គ្រឿងពីស៊ុយអែត ខណៈដែលទីក្រុងហូឡង់នៅទីបំផុតបានត្រៀមខ្លួនអនុម័តលើការប្រឹងប្រែងរបស់ស៊ុយអែតដើម្បីចូលរួមជាមួយនឹងអង្គការណាតូបន្ទាប់ពីបានពន្យារពេលជិតពីរឆ្នាំមកនេះ។
នាយករដ្ឋមន្ត្រីហុងគ្រី លោក វិកទ័រ អូបាន (Viktor Orban) បាននិយាយពីសប្ដាហ៍មុនថា សភាហុងគ្រីត្រៀមនឹងបោះឆ្នោតអនុម័តយល់ព្រមពីសមាជិកភាពអង្គការណាតូរបស់ស៊ុយអែតនៅថ្ងៃចន្ទនេះ។ សកម្មភាពរបស់ហុងគ្រីនេះបានធ្វើឡើងបន្ទាប់ពីលោក អូបាន បានជួបជាមួយនឹងនាយករដ្ឋមន្ត្រីស៊ុយអែត លោក អ៊ុល គ្រីស្ទើសសុន ដោយលោកបាននិយាយក្នុងជំនួបនោះថា ហុងគ្រីអាចនឹង កសាងទំនុកចិត្តជាមួយនឹងស៊ុយអែតឡើងវិញ។
ហុងគ្រីគឺជាសមាជិកចុងក្រោយនៃសម្ព័ន្ធភាពយោធានេះដែលបានជំទាស់នឹងការដាក់ពាក្យជាប្រវត្តិសាស្ត្ររបស់ស៊ុយអែតដើម្បីសុំចូលជាសមាជិកណាតូតាំងពីឆ្នាំ២០២២បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ ការជំទាស់នេះបានបង្កភាពជូរចត់ដល់ទំនាក់ទំនងរវាងហុងគ្រី និងសហរដ្ឋអាមេរិក និងបានបង្កើនការព្រួយបារម្ភក្នុងចំណោមសម្ព័ន្ធមិត្តណាតូផងដែរ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន