ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
ទំនិញ ដែលផលិតនៅកម្ពុជា ប្រមាណជាង ៣០០មុខ រួមទំាងផ្លែឈើ ត្រី សាច់ និងសត្វសមុទ្រផង នឹងរួចពន្ធ ឬបង់ពន្ធត្រឹមតែប្រមាណ ៥ភាគរយតែប៉ុណ្ណោះ នៅពេលប្រទេសទំាងពីរ កម្ពុជា-ចិន បញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន។
បើតាមឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បច្ចុប្បន្នកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន បានឈានដល់ដំណាក់កាលបញ្ចប់នៃកិច្ចចរចាហើយ។
អត្ថបទ៖ ហ៊ុន ឌីណូ រូបភាព៖ ឈាវ ថុក វីរៈ