ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥

ស្ថានទូតចិនប្រចាំកម្ពុជា៖ ចំការចេករបស់កម្ពុជាកើនដល់១៥ក្រុមហ៊ុន ទទួលបានការអនុញ្ញាតឲ្យនាំចេញផ្លែចេកស្រស់ទៅប្រទេសចិន

២៥ កក្កដា ២០២០ | ព័ត៌មានជាតិ

ស្ថានទូតចិនប្រចាំកម្ពុជា បានអោយដឹងថា Sing He Yi Agriculture Co., Ltd និង ក្រុមហ៊ុនកសិកម្មផ្សេងទៀតសរុបចំនួន៥ ជាសហគ្រាសចម្ការ និង រោងចក្រវេចខ្ចប់នាំចេញផ្លែចេកនៃប្រទេសកម្ពុជាទៅកាន់ប្រទេសចិនលើកទី៤។

 


រហូតមកដល់បច្ចុប្បន្ននេះ ចម្ការចេកក្នុងប្រទេសកម្ពុជាដែលបានចុះឈ្មោះមានចំនួនរហូតដល់ ១៥ ក្រុមហ៊ុន ការដាំដុះដំណាំចេកមានចំនួនជាង ៨០០០ ហិកតា និងមានរោងចក្រវេចខ្ចប់ចំនួន ២១ កន្លែង បានជួយលើកកម្ពស់យ៉ាងល្អប្រសើរលើសមត្ថភាពកែច្នៃផលិតកម្ម ទម្រង់នៃការនាំចេញ និងការប្រកួតប្រជែងរបស់ដំណាំចេកនៅក្នុងប្រទេសកម្ពុជា៕


រូបភាព៖ ស្ថានទូតចិនប្រចាំកម្ពុជា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025