ថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥

ចប់តួនាទីជាធីតាឯកសង្ក្រាន្តហើយ អ៊ិន ម៉ូលីកា នៅតែមិនដាច់ចិត្តធ្វើរឿងមួយនេះ !

១៨ មករា ២០២៤ | កម្សាន្ដ

 

 

បន្ទាប់ពីផ្ទេរមកុដដល់ទេវតាឆ្នាំថ្មីហើយ កញ្ញា អ៊ិន ម៉ូលីកា នៅតែមិនដាច់ចិត្តធ្វើរឿងមួយនេះ បើទោះបីជាមានការជំរុញលើកទឹកចិត្តឱ្យនាងចូលរួមប្រកួតក្នុងកម្មវិធីធំៗជាច្រើនក្តី ។

 

 

នៅរាត្រីផ្ទេរមកុដមកដល់ ធីតាឯកសង្រ្កាន្ត រដូវកាលទី ៥ កញ្ញា អ៊ិន ម៉ូលីកា ដែលតំណាងឱ្យទេវតាឆ្នាំចាស់ មានការអាឡោះអាល័យមកុដខ្លួនជាខ្លាំង រហូតនាងចង់ដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាធំៗជាច្រើនដើម្បីដណ្តើមមកុដជាថ្មី។ ប៉ុន្តែអ្វីដែលជាឧបសគ្គនោះ គឺនាង មិនដាច់ចិត្តធ្វើរឿងមួយនេះ ។ 

 

 

អតីតម្ចាស់មកុដរូបនេះ បានសម្តែងនូវការត្រេអរចំពោះ កញ្ញា គឺ ស្រីនុត ដែលបានក្លាយទៅជាម្ចាស់មកុដ ធីតាឯកសង្រ្កាន្ត រដូវកាលទី៥ បន្ទាប់ពីនាង ។ កញ្ញា គឺ ស្រីនុត គឺជាម្ចាស់ជ័យលោភីដ៏សក្តិសមបំផុត ជាទេវតាឆ្នាំថ្មី  ។  

 


ស្របពេលដែលផ្ទេរមកុដទៅកាន់ទេវតាឆ្នាំថ្មី កញ្ញា អ៊ិន ម៉ូលីកា ក៏មានបំណងនឹងដាក់ពាក្យចូលរួមប្រកួតក្នុងវិស័យបវរកញ្ញាផងដែរ គ្រាន់តែមានចំណុចមួយដែលធ្វើឱ្យនាងមិនទាន់ដាច់ចិត្តចូលរួមប្រកួត ។ 

 


ថ្វីដ្បិតតែពេលនេះបានបញ្ចប់ការងារចាស់របស់ខ្លួនក្តី តែ កញ្ញា អ៊ិន ម៉ូលីកា បានវិឌ្ឍន៍ខ្លួនមួយជំហានទៀត ដោយក្លាយទៅជាតារាបង្ហាញម៉ូដផង និងជាតារាសម្តែងផង ជាក់ស្តែងឆ្នាំ ២០២៤ នេះ នាងទទួលការងារសម្តែងច្រើនជាងឆ្នាំចាស់ ។ អ៊ិន ម៉ូលីកា រំពឹងថា នៅក្នុងឆ្នាំថ្មីនេះ ទស្សនិកជនកាន់តែស្រឡាញ់និងគាំទ្រនាងច្រើនឡើង តាមរយៈស្នាដៃសម្តែង ...៕   

 

 


 អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025