ថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥
ឆ្លងកាត់បង្ហាញសមត្ថភាពក្នុងវគ្គ PHYSICAL-AUDITION ដែលមានបេក្ខភាពរាប់រយនាក់ដាក់ពាក្យចូលប្រកួតប្រជែងពេលនេះ Rapper Fighter រដូវកាលទី២ ចម្រាញ់បានបេក្ខភាពឆ្នើមៗទាំង ៥០រូបធ្វើឱ្យសមរភូមិប្រកួតវគ្គបន្ទាប់កាត់តែក្ដៅគគុក។កម្មវិធីប្រឡងចម្រៀងរ៉េបដ៏ធំរបស់ PNN ក្រោមការឧបត្ថម្ភផ្តាច់មុខដោយ GANZBERG SNOW RAPPER FIGHTER រដូវកាលទី ២ ចម្រាញ់បានបបេក្ខភាពឆ្នើមៗចំនួន ៥០រូបហើយ ដើម្បីបន្តទៅ វគ្គកាន់តែក្ដៅគគុក បន្តទៀត។
បេក្ខភាពឆ្នើមៗទាំង ៥០រូបនេះ ដែលកម្មវិធីនេះចម្រាញ់បានសុទ្ធសឹងតែជាបេក្ខភាពមានសមត្ថភាព និងបទពិធន៍ធ្វើឱ្យសមរភូមិប្រកួតវគ្គបន្តកាន់តែទាក់ទាញ និងចាប់អារម្មណ៍ខ្លាំងពីមហាជន។ក្រោយចប់វគ្គ PHYSICAL-AUDITION បេក្ខភាពឆ្នើមៗទាំង ៥០រូបខាងលើនឹងបន្តទៅវគ្គ ជម្រុះផ្លូវការ 5 TART FIGHT , វគ្គ FIGHTER SPIRIT, វគ្គ STAGE FIGHT, វគ្គ FIGHTER STRIKE និងវគ្គធំពីរចុងក្រោយ SEMI-FINAL និង FINAL FIGHT។
វគ្គទាំងនេះនឹងធ្វើឱ្យបេក្ខភាពម្នាក់ៗកាន់តែប្រឹងប្រែង និងពង្រឹងសមត្ថភាពឱ្យខ្លាំងថែមទៀត ដើម្បីអាចឈរជើងលើកម្មវិធី Rapper Fighter បន្តទៀត ហើយក៏ជាសមរភូមិក្ដៅដែលបេក្ខភាពនិមួយៗមិនអាចរំលងបាននោះទេ។មិនត្រឹមតែបេក្ខភាពទាំង ៥០រូបនោះទេ មហាជនរួមនឹងអ្នកគាំទ្រផងនឹងកាន់តែរំភើបសប្បាយរីករាយពីការប្រកួតប្រជែងសមត្ថភាពរបស់បេក្ខភាពម្នាក់។ ជាពិសេសអាចជាវគ្គធ្វើឱ្យបេក្ខភាពនានា មានទាំងសើច និងយំ ព្រោះតែមានអ្នកត្រូវចេញ និងមានអ្នកនៅតែបន្តក្នុងកម្មវិធី។
សូមបញ្ជាក់ថា កម្មវិធី RAPPER FIGHTER រដូវកាលទី២ គឺបង្កើតឡើងដោយស្នាដៃកូនខ្មែរ ដែលជាគំរូដល់ផលិតករផ្សេងៗទៀត ដើម្បីបង្ហាញគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន មិនអោយចាញ់កម្មវិធីទិញទំរង់ពីបរទេស។កាន់តែពិសេសចំពោះ ទឹកប្រាក់រង្វាន់សម្រាប់ម្ចាស់ជយលាភី RAPPER FIGHTER រដូវកាលទី ២ រហូតដល់ ៦០លានរៀល រួមជាមួយកុងត្រាការងារពីភីអិនអិន និងការងារ Concert ជាច្រើនពីដៃគូររបស់យើងមាន ស្រាបៀរ GANZBERG SNOW ស្រាបៀរ GANZBERG ភេសជ្ជៈ IDOL ភេសជ្ជៈ BOOSTRONG រួមទាំងទឹកផ្លែឈើ Freshy ផងដែរ៕
កាន់តែអស្ចារ្យជាងមុន! Rapper Fighter រដូវកាលទី២ រំលេចលើផ្ទាំងប៉ាណូធំៗតាមដងវិថីនានាទូទាំងរាជធានីភ្នំពេញ សៀមរាប និង ព្រះសីហនុ អត្ថបទ ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង PNN MV៖ ខណៈកម្មវិធី Rapper Fighter រដូវកាលទី២ កំពុងប្រព្រឹត្តិទៅដោយរលូន កម្មវិធីប្រឡងចម្រៀងដ៏ល្បីរបស់ PNN មួយនេះកំពុងលេចវត្តមានលើផ្ទាំង ប៉ាណូ ធំៗនៅតាមដងផ្លូវនានាស្ទើតែពាសពេញរាជធានីភ្នំពេញ សៀមរាប និងព្រះសីហនុ។
Rapper Fighter រដូវកាលទី២ កំពុងដាក់បង្ហាញលើផ្ទាំង ប៉ាណូធំៗនៅតាមដងវិថីនានាក្នុងរាជធានីភ្នំពេញ ខណៈកម្មវិធីប្រកួតចម្រៀងដ៏ធំ និងល្បីរបស់ PNN សហការជាមួយ Ganzberg មួយនេះកំពុងដំណើរយ៉ាងរលូន ទៅតាមការគ្រោងទុក។ រូបភាពមួយផ្ទាំង អមជាមួយ Coach ល្បីៗទាំង ៤ រូបក្នុងរដូវកាលទី២ បានដាក់បង្ហាញតាមដងផ្លូវនានាកំពុងទាក់ទាញចំណាប់អារម្មណ៍ មហាជនជាខ្លាំងនៅពេលពួកគេធ្វើដំណើរតាមដងផ្លូវ ឬឈប់តាមស្តប់។
បណ្ដាស្តប់ និងដងផ្លូវសំខាន់ៗ ដែល Rapper Fighter ដាក់បង្ហាញដល់មហាជន និងអ្នកគាំទ្រមានដូចជា ស្តប់ អូឬស្សី រង្វង់មូលទួលគោក នាគបាញ់ទឹក ស្តប់សាកលវិទ្យាល័យជាតិគ្រប់គ្រង ស្តប់បឹងកក់ កាំកូ អាងទឹកអូឡាំពិច ទឹកថ្លា និងបណ្ដាស្តប់សំខាន់ៗជាច្រើនទៀត។ ជានេះទៅទៀតក៏មានខេត្ត ធំៗ ២ក៏បានដាក់បង្ហាញផ្ទាំងប៉ាណូនេះដូចគ្នា គឺខេត្ត សៀមរាប និងព្រះសីហនុ។ វត្តមានកម្មវិធី Rapper Fighter រដូវកាលទី២ តាមបណ្ដោយផ្លូវ និងស្តប់សំខាន់នៅទូទាំងរាជធានីភ្នំពេញ កំពុងត្រូវបានមហាជន លាន់តែចាប់អារម្មណ៍ខ្លាំងឡើយ ខណៈកម្មវិធីកំពុងតែចម្រាញ់បេក្ខភាពឆ្នើមៗ និងប្រកបដោយគុណភាព ដើម្បីបានទៅវគ្គបន្ត។
ជាក់ស្ដែងថ្មីៗនេះ កម្មវិធីប្រឡងចម្រៀងរ៉េបដ៏ធំ RAPPER FIGHTER រដូវកាលទី២ ឈានដល់វគ្គ PHYSICAL-AUDITION ចម្រាញ់យកជើងខ្លាំងឈានទៅវគ្គបន្ទាប់។ ក្រោមការឧបត្ថម្ភផ្តាច់មុខដោយ GANZBERG SNOW សហការជាមួយស្ថានីយទូរទស្សន៍ទំនើបភីអិនអិន កម្មវិធីប្រឡងចម្រៀងរ៉េបដ៏ធំសម្បើម RAPPER FIGHTER រដូវកាលទី ២ បានបង្ហាញរូបរាងឡើងមកលឿនលើសពីការរំពឹងទុក ប្រកបដោយភាពថ្មីប្លែក ទំនើប មើលទៅរឹតតែទាក់ទាញខ្លាំងជាងមុន។
រឹតតែពិសេស វិញ្ញាសារប្រកួតពីមួយវគ្គទៅមួយវគ្គត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ពីផលិតករ និងគ្រូបង្វឹកទាំង ៤រូប ដើម្បីប្រាកដថា យើងអាចចម្រាញ់បានទំពាំងស្នងឬស្សីដ៏មានគុណភាព ដើម្បីមកចូលរួមលើកស្ទួយវិស័យរ៉េបនៅកម្ពុជាយើង។ RAPPER FIGHTER រដូវកាលទី ២ នេះ កាន់តែផុសផុលខ្លាំងមែនទែន ដោយមានអ្នកដាក់ពាក្យក្នុងវគ្គចុះឈ្មោះ ONLINE AUDITION រាប់ពាន់នាក់ឯណោះ ដែលតួលេខនេះមានការកើនឡើងទ្វេរដង បើប្រៀបធៀបជាមួយ រដូវកាលទី ១ កាលពីឆ្នាំមុន។
នេះបើតាមការបញ្ជាក់ពីលោក រ៉ូមីអូ ផលិតករកម្មវិធី RAPPER FIGHTER។ ផលិតកររូបនេះបន្តថា ក្រោយឆ្លងកាត់ការជម្រុះវគ្គ ONLINE AUDITION ពេលនេះយើងឈានដល់វគ្គ PHYSICAL-AUDITION ជាវគ្គដែលបេក្ខភាពទាំងអស់ត្រូវបញ្ចេញសមត្ថភាពរ៉េបផ្ទាល់មាត់នៅចំពោះមុខគណៈកម្មការ ដើម្បីមានឱកាសអាចឆ្លងទៅវគ្គបន្ទាប់ទៀត។
លោក រ៉ូមីអូ សង្កត់ធ្ងន់ថា វគ្គ PHYSICAL-AUDITION នេះពិតជាសំខាន់សម្រាប់បេក្ខភាព ព្រោះគណៈកម្មការនឹងវាយតម្លៃលើចំនុចសំខាន់ៗ ៤ របស់បេក្ខភាព ហើយអ្នកជាប់ក្នុងវគ្គ PHYSICAL-AUDITION នឹងអាចបន្តទៅកាន់ ជម្រុះក្នុងវគ្គផ្លូវការ 5TART FIGHT , វគ្គ FIGHTER SPIRIT, វគ្គ STAGE FIGHT, វគ្គ FIGHTER STRIKE និងវគ្គធំពីរចុងក្រោយ SEMI-FINAL និង FINAL FIGHT។
ឆ្លៀតឱកាសនេះ លោក រ៉ូមីអូ ផលិតករកម្មវិធី RAPPER FIGHTER សូមលើកទឹកចិត្តដល់ Rapper ជំនាន់ថ្មីទាំងអស់ឱ្យតស៊ូ កុំបោះបង់ចោលក្តីស្រមៃរបស់ខ្លួនឯង ថ្ងៃនេះយើងជាប់ ឬធ្លាក់ជាបទពិសោធន៍ដើម្បីកសាងអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យរឹតតែខ្លាំងក្លា ហើយឆាកកម្មវិធីប្រឡងចម្រៀងរ៉េបដ៏ធំសម្បើម RAPPER FIGHTER នៅតែរង់ចាំលោកអ្នក។
សូមបញ្ជាក់ថា កម្មវិធី RAPPER FIGHTER រដូវកាលទី២ គឺបង្កើតឡើងដោយស្នាដៃកូនខ្មែរ ដែលជាគំរូដល់ផលិតករផ្សេងៗទៀត ដើម្បីបង្ហាញគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន មិនអោយចាញ់កម្មវិធីទិញទំរង់ពីបរទេស។ កាន់តែពិសេសចំពោះ ទឹកប្រាក់រង្វាន់សម្រាប់ម្ចាស់ជយលាភី RAPPER FIGHTER រដូវកាលទី ២ រហូតដល់ ៦០លានរៀល រួមជាមួយកុងត្រាការងារពីភីអិនអិន និងការងារ Concert ជាច្រើនពីដៃគូររបស់យើងមាន ស្រាបៀរ GANZBERG SNOW ស្រាបៀរ GANZBERG ភេសជ្ជៈ IDOL ភេសជ្ជៈ BOOSTRONG រួមទាំងទឹកផ្លែឈើ Freshy ផងដែរ។ RAPPER FIGHTER រដូវកាលទី២ កាន់តែកាលីប កាន់តែឡូយ ដោយមានការឧបត្ថម្ភផ្តាច់មុខពី GANZBERG SNOW! COOL LIKE THAT!
អត្ថបទ ៖ PNN រូបភាព៖ ឃាង ទូច និង PNN