ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥

បាត់មុខពីសិល្បៈជិត ១០ឆ្នាំ ណាតាហ្សា តារាសម្ដែងខ្មែរ ឥស្លាមប្រកាសវិលចូលសិល្បៈវិញ 

០៣ តុលា ២០២៣ | កម្សាន្ដ

 

 

បាត់មុខពីសិល្បៈជិត ១០ ឆ្នាំ ស្រាប់តែកញ្ញា ណាតាហ្សា បានប្រកាសវិលត្រឡប់ចូលសិល្បៈវិញក្នុងខណៈពេលដែលរៀបចំពិធីខួបកំណើតយ៉ាងធំដុំជាមួយប្អូនស្រី និងបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ។ 

 

 

កញ្ញា និងប្អូនស្រីរបស់ខ្លួន ណាតាលី បានរៀបចំពិធីខួបកំណើតរួមគ្នាយ៉ាងធំដុំ កាលពីពេលថ្មីៗ ក្រោយពីអាក់ខានក្នុងការរៀបចំពិធីធំបែបនេះអស់ជាច្រើនឆ្នាំ បន្ទាប់ពីនាងបានផ្អាក់ពីអាជីពសិល្បៈដើម្បីងាកទៅចាប់អាជីពរកស៊ីជំនួសវិញ ។ 

 

 

ជូបជាមួយ ណាតាហ្សា ផ្ទាល់នៅក្នុងថ្ងៃកំណើត យើងចាប់អារម្មណ៍ឃើញថា នាងកាន់តែស្រស់ស្អាតក្មេងជាងវ័យ ។ ណាតាហ្សា បានប្រាប់ថា មូលហេតុសំខាន់ដែលនាងរៀបចំពិធីខួបកំណើតជាមួយប្អូនស្រីក្នុងថ្ងៃតែមួយ គឺដើម្បីជួបជុំមិត្តមិត្តភក្តិផង និងដើម្បីប្រកាសរឿងវិលចូលសិល្បៈផង ។ 

 

 

ពិធីខួបកំណើតរបស់នាង និងប្អូនស្រី រៀបចំឡើងយ៉ាងធំដុំនៅភោជនីយដ្ឋាន វីហ្រ្វេន បឹងកក់ ដោយចំណាយប្រាក់រាប់ម៉ឺនដុល្លារ មិនតែប៉ុណ្ណោះភ្ញៀវកិត្តិយសដែលចូលរួមនាថ្ងៃនោះថែមទាំងទទួលបានកាដូអនុស្សាវរីយ៍ជាច្រើន ។ ណាតាហ្សា បានឱ្យដឹងផងដែរថា ខ្សែជីវិតរបស់នាងដែលជាកូនខ្មែរឥស្លាម គឺជួបនូវជីវិតជូរចត់រាប់មិនអស់ ប៉ុន្តែនាងមិនខ្វល់ពីសម្តីនរណាទាំងអស់ដោយសារនាងជឿជាក់លើខ្លួនឯង ។ 

 

 

ទន្ទឹមនិងការវិលត្រឡប់មកកាន់វិស័យសិល្បៈវិញ កញ្ញា ណាតាហ្សា និងកញ្ញា ណាតាលី ក៏បានបន្ថែមអាជីពថ្មីមួយទៀតពីលើការងារពិធីករ និង សម្តែង គឺតារាបង្ហាញម៉ូដ ជាក់ថ្មីៗនេះនាងបានលេចមុខនៅក្នុងកម្មវិធីធំៗមួយចំនួន ។ លើសពីនេះទៅទៀតតារាទាំងពីរនាក់បងប្អូននេះ គ្រោងនឹងចូលរួមប្រកួតនៅក្នុងវិស័យបវរកញ្ញាមួយផងដែរ ៕ 

 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025