ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីជូនដំណឹងថា ធនាគារជាតិ នឹងដាក់ដេញថ្លៃប្រាក់ដុល្លារចំនួន ៤០លានដុល្លារអាមេរិកបន្ថែមទៀត ដែលជាជុំទី ៤ហើយ បន្ទាប់ពីបញ្ចេញប្រាក់ដុល្លារចំនួន ១០០លានដុល្លារ នៅ ៣ជុំដំបូង។ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ធនាគារជាតិ នឹងដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិក ចំនួន ៤លើក តាមកាលបរិច្ឆេទដូចខាងក្រោម៖
-នៅថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣ ដេញថ្លៃចំនួន ១០លានដុល្លារអាមេរិក
-នៅថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣ ដេញថ្លៃចំនួន ១០លានដុល្លារអាមេរិក
-នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ ដេញថ្លៃចំនួន ១០លានដុល្លារអាមេរិក
-នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣ ដេញថ្លៃចំនួន ១០លានដុល្លារអាមេរិក។
ធនាគារ ក៏អំពាវឱ្យ គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ ជ្រាបជាព័ត៌មាន និងត្រៀមលក្ខណៈចូលរួមការដេញថ្លៃ តាមកាលបរិច្ឆេទខាងលើ។
សូមជម្រាបថា អត្រាប្តូរប្រាក់គោលរវាងរូបិយប័ណ្ណអាមេរិក ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ២ ខែតុលានេះ គឺ ៤១២៣រៀល ក្នុងមួយដុល្លារអាមេរិក ខណៈកាលពីដើមខែសីហា អត្រាប្តូរប្រាក់ប្រចាំថ្ងៃទី ១ ខែសីហានេះ គឺ ៤១៣០រៀល ក្នុងមួយដុល្លារអាមេរិក៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ