ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
មិនមែនជារឿងចៃដន្យទេដែលស្រីស្អាត កាយណូ ច្បាមបានភាពល្បីល្បាញយ៉ាងឆាប់រហ័ស។ មែនទែនទៅ ការដែលនាងទទួលបានប្រជាប្រិយភាពលឿនកើតចេញពីទេពកោសល្យ និងតិចនិកប្រើប្រាស់បណ្តាញសង្គម។
ជឿជាក់ថា អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងកម្មវិធី Tik Tok ពិតជាស្គាល់ កញ្ញា កាយណូ ដែលនាងមិនត្រឹមតែមានរូបសម្រស់ស្អាតប៉ុណ្ណោះទេ តែថែមទាំងពោពេញទៅដោយសមត្ថភាពសម្តែង និងផលិតវីដេអូខ្លីបទាក់ទាញ អ្នកគាំទ្រ និងអ្នកទស្សនារហូតដល់ខ្ទង់រាប់លាននាក់ នៅលើបណ្តាញសង្គមថែមទៀតផង។ ជាក់ស្តែងត្រឹមតែរយៈពេលខ្លី ស្រីស្អាតរូបនេះទទួលបានការគាំទ្រពីសំណាក់មហាជនយ៉ាងច្រើនគួរអោយកត់សម្គាល់តាមរយៈទេពកោសល្យនៃការសម្តែងដ៍ប៉ិនប្រសព្វ។
កាយណូ បានឲ្យដឹងថា នេះគឺជាសម័យឌីជីថល ដូច្នេះទើបកញ្ញាងាកមកផលិតវីដេអូខ្លីបខ្លីៗ ផ្គួបផ្សំនិងដុងសិល្បៈសម្តែង ដើម្បីបម្រើចំណីចក្ខុរបស់ទស្សនិកជនបន្ថែមទៀត ក្រៅពីការសម្តែងនៅក្នុងខ្សែភាពយន្តរបស់ផលិតកម្មក្នុងស្រុកមួយ។
ស្រីស្រស់សោភានេះបន្ថែមថា «ភាពល្បីល្បាញមិនមែនចេះតែកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែគឺអាស្រ័យលើថ្វីដៃ សមត្ថភាព និងការប្តេជារបស់ខ្លួនយើងពិតប្រាកដ ហើយជាពិសេសត្រូវបង្កើនភាពស្និទស្នាលរវាងខ្លួនយើងជាតួសម្តែង និងហ្វេនៗ តាមរយៈបណ្តាញសង្គម ឬកម្មវិធីជុំ អាយដល និងហ្វេនផងដែរ»។
ប្រជាប្រិយភាពទាំងក្នុងរង្វង់សិល្បៈ និងបណ្តាញសង្គម បានធ្វើឲ្យ ស្រីស្អាត Kay No ហាក់មានទីផ្សារការងារមមាញឹកខ្លាំង រហូតមានក្រុមហ៊ុនទាំងក្នុងនិងក្រៅស្រុក បណ្តាក់គ្នាទាក់ទងឲ្យផ្សព្វផ្សាយម៉ាកយីហោ ឬក៏ផលិតផលរបស់ខ្លួនជាដើមផងដែរ។ ជាក់ស្តែងថ្មីៗក៏មានក្រុមហ៊ុនល្បីឈ្មោះ Justeen Miracle ក៏បានចូលចែចូវកញ្ញា Kay No ធ្វើជាទូតសុច្ឆន្ទៈផងដែរ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យ និងហ្វេសប៊ុក