ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ពិតជានិស្ស័យមែន! ទីបំផុតយើងបានដឹងហើយថា មិត្តរួមបន្ទប់របស់ កញ្ញា ភឹម ស្រីនោ ឆ្នាំនេះ គឺបវរកញ្ញារូបស្រស់ សុហ្វៀ ម៉ារៀ Miss Grand សាធារណៈរដ្ឋឆេក ដែលនាងធ្លាប់មកគាំទ្រទស្សនាការប្រកួតបវរកញ្ញា Miss Grand Cambodia 2023 កាលពីពេលថ្មីៗកន្លងទៅនេះ។
សមរភូមិក្តៅគគុកដែលមហាជនអ្នកគាំទ្រកម្មវីធី Miss Grand ទន្ទឹងរង់ចាំកាន់តែខិតជិតមកដល់ហើយ ដោយការប្រកួតអន្តរជាតិ នៅប្រទេសវៀតណាម នឹងចាប់ផ្តើមនៅថ្ងៃទី៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។ ជាទូទៅ មុនការប្រកួតអន្តរជាតិមកដល់ អ្នកគាំទ្រតែងតែអ៊ុតមើលថា តើ Miss Grand មកពីប្រទេសណាដែលត្រូវជាមិត្តរួមបន្ទប់របស់បេក្ខភាពកម្ពុជាយើង?
តួយ៉ាង តាមការប្រកាសជាផ្លូវការរបស់ទំព័រហ្វេសប៊ុក Miss Grand អន្តរជាតិ ដៃគូបន្ទប់ដែលនឹងមករួមដំណើរក្នុងសមរភូមិប្រកួតជាមួយនឹងប្រទេសកម្ពុជា គឺកញ្ញា សុហ្វៀ ម៉ារៀ អូសាកុ (Sophia Maria Osako) ដែលគ្រប់គ្នាស្គាល់ថាជា បវរកញ្ញាមកពីសាធារណៈរដ្ឋឆេក។
គេនៅចាំបានថា កាលពីខែសីហាកន្លងទៅ Miss Grand សាធារណៈរដ្ឋឆេក បានធ្វើដំណើរមកគាំទ្រទស្សនាការប្រកួតបវរកញ្ញា Miss Grand Cambodia 2023 និងបានចូលរួមអបអរសាទរដល់ កញ្ញា ភឹម ស្រីនោ ក្នុងថ្ងៃគ្រងមកុដទៀតផង ហើយពេលនេះបានក្លាយជាមិត្តរួមបន្ទប់ជាមួយគ្នា វាពិតជានិស្ស័យមែន។
ដ្បិតមកទស្សនកិច្ចកម្ពុជារយៈពេលខ្លីក៏ពិតមែន តែស្រីស្រស់រូបនេះ បានឆក់យកបេះដូងមហាជនអ្នកគាំទ្រកម្ពុជាជាច្រើន ដោយនាងបានបង្ហាញក្តីស្រលាញ់ និងភាពរាក់ទាក់ចំពោះបងប្អូនអ្នកគាំទ្រកម្ពុជាផងដែរនៅអំឡុងពេលនោះ។ Fanpage បវរកញ្ញាមួយចំនួន បានដាក់ឈ្មោះហៅក្រៅនាងថា កញ្ញាសុភាសិត ដែលធ្វើឱ្យនាងអស់សំណើចផងដែរ។
បន្ទាប់ពីទទួលបានដំណឹងថា សុហ្វៀ ម៉ារៀ គឺជាមិត្តរួមបន្ទប់គ្នាពេលប្រកួតអន្តរជាតិ នៅប្រទេសវៀតណាម កញ្ញា ភឹម ស្រីនោ រំភើបចិត្ត បង្ហោះសារស្វាគមន៍មិត្តរួមបន្ទប់ដ៏ស្រស់ស្អាតរបស់ខ្លួន ដោយទន្ទឹងរង់ចាំការជួបមុខគ្នាជាថ្មីម្តងទៀត ក្នុងនាមជាដៃគូតស៊ូប្រកួតជាមួយគ្នារយៈពេលជិត ១ ខែលើទឹកដីប្រទេសវៀតណាមនាខែតុលាខាងមុខនេះ។
ស្របពេលដែលសមរភូមិប្រកួតកាន់តែរំកិលខិតជិតមកដល់ ស្ថាប័ន Miss Grand អន្តរជាតិ ក៏ចាប់ផ្តើមបើកឱ្យមានបោះឆ្នោតជ្រើសរើស