ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥

អាវុធហត្ថខណ្ឌដង្កោឃាត់ខ្លួនមុខសញ្ញា៣នាក់ពាក់ព័ន្ធករណីគាស់ផ្ទះនិងលួចម៉ូតូក្នុងរាជធានីភ្នំពេញនិងខេត្តកំពង់ស្ពឺ

២០ កញ្ញា ២០២៣ | ព័ត៌មានជាតិ

ភ្នំពេញ៖ជនសង្ស័យ៣នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោធ្វើការបង្ក្រាបបាន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពគាស់ផ្ទះនិងលួចម៉ូតូ ។ ដោយការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៨និង៤០នាទី ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣ ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំង៣នាក់ទី១ មានឈ្មោះ ពេជ្រ ណារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាដក ទី២ ឈ្មោះ កាន សុខជាតិ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ទី៣ឈ្មោះ កេង ហុង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 

 

 

គួរបញ្ជាក់ថាប្រតិបត្តិការនេះដោយមានការសម្របសម្រួលពីលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងប្រចាំខណ្ឌដង្កោ និងបទបញ្ជារបស់លោកវរសេនីយ៍ឯក  សរ សុភ័ណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោ ។ ក្រោយពីកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យបានសារភាពថាកន្លងមកក្រុមខ្លួនបានធ្វើសកម្មភាពលួច គាស់ផ្ទះ កាច់កម៉ូតូ យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ 

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ រួមទាំងវុត្ថុតាងបានបញ្ជូនទៅការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌអាវុធរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធីច្បាប់៕

 

អត្ថបទ រូបភាព៖ ទុយ ម៉ែន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025