ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥

ក្មេងស្រីម្នាក់ មានជំងឺរលាកសាច់បំពង់កស្រួចស្រាវ គឺរលាកចេញភ្នាសខ្ទុះស្ទះបំពង់ខ្យល់ វិវត្តទៅជារលាកសួតនិងខ្សោយសាច់ដុំសន្ទះទ្រូង មិនអាចដកដង្ហើមបាន

០៤ កញ្ញា ២០២៣ | ព័ត៌មានជាតិ

 

នៅថ្ងៃទី ៤ កញ្ញា ២០២៣នេះ មន្ទីរពេទ្យគន្ធបុប្ជាបានអោយដឹងថា មានក្មេងស្រីអាយុ១៥ឆ្នាំនេះ មានជំងឺរលាកសាច់បំពង់ក (Tonsils -Amygdales) ស្រួចស្រាវប្រភេទរលាកចេញភ្នាសខ្ទុះស្ទះបំពង់ខ្យល់ និងវិវត្តទៅជារលាកសួតនិងខ្សោយសាច់ដុំសន្ទះទ្រូង មិនអាចដកដង្ហើមបាន។មន្ទីរពេទ្យគន្ធបុប្ជាបន្តថា ជំងឺប្រភេទស្មុគ្រស្មាញបែបនេះ ជាករណីដ៏កម្របំផុត។

 

 


 ក្មេងស្រី ត្រូវបានជួយសង្រ្គោះជីវិតនៅផ្នែកសង្រ្គោះបន្ទាន់គន្ធបុប្ផាភ្នំពេញ អស់រយ:ពេល២១ថ្ងៃ ដោយជំនួយម៉ាស៊ីនសប់ដង្ហើម ១៦ថ្ងៃ ។ ថ្ងៃនេះក្មេងស្រីបានជាសះស្បើយ ត្រឡប់ទៅផ្ទះវិញ ដោយស្នាមញញឹមជាមួយឪពុកម្តាយនាង ។ រាល់ការព្យាបាល ទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង៕

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025