ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
យោធាប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រ(១៦មិថុនា)នេះបានឱ្យដឹងថា យោធា បានស្រង់បំណែកផ្កាយរណបដ៏ធំរបស់ប្រទេសកូរ៉េខាងជើងពីបាតសមុទ្របានដោយជោគជ័យ បន្ទាប់ពីប្រតិបត្តិការស្រង់ដ៏ស្មគស្មាញបានធ្វើឡើងអស់រយៈពេល១៥ថ្ងៃ។
ប្រទេសកូរ៉េខាងជើង បានព្យាយាមបាញ់បង្ហោះផ្កាយរណបចារកម្មយោធាជាលើកដំបូងរបស់ខ្លួនទៅក្នុងគន្លងតារាវិថីនៅថ្ងៃ៣១ឧសភា ប៉ុន្តែផ្កាយរណប បានធ្លាក់ចូលសមុទ្រភ្លាមៗក្រោយបាញ់បង្ហោះ។
បន្ទាប់ពីបានដាក់ពង្រាយនាវាសង្គ្រោះយោធាជើងទឹក និងអ្នកប្រមុជទឹកក្រោមបាតសមុទ្រជាច្រើននាក់, យោធាទីក្រុងសេអ៊ូល បានឱ្យដឹងថា យោធាទទួលបានជោគជ័យនៅក្នុងការស្រង់បំណែកផ្កាយរណបកូរ៉េខាងជើងពីសមុទ្រលឿង។
បំណែកផ្កាយរណបស្រង់ពីទឹកសមុទ្រជម្រៅប្រហែល៧៥ម៉ែត្រ និងប្រហែល២០០គីឡូម៉ែត្រភាគនិរតីកោះEocheong ។
ប្រទេសកូរ៉េខាងត្បូង បានស្រង់យកបំណែកផ្កាយរណបភា្លមៗក្រោយកូរ៉េខាងជើងបាញ់ធ្លាក់ចូលសមុទ្រ ប៉ុន្តែស្រង់បានតែបំណែកតូចៗជាច្រើន។ ប្រតិបត្តិការស្រង់បំណែកផ្កាយរណបពីសមុទ្រជួបការលំបាកច្រើនដោយសាររលកខ្ពស់។
ប្រែសម្រួល៖ណាវ័ន្ត