ថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥

សម្តេចតេជោ ហ៊ុន សែន ប្រកាសធ្វើវិសោធនកម្មច្បាប់បោះឆ្នោតឆ្លើយតបនឹងផែនការអតីតសកម្មជនបក្សប្រឆំាង អំពាវនាវ កុំអោយពលរដ្ឋ ទៅបោះឆ្នោត នាចុងខែកក្កដាខាងមុខ

១៤ មិថុនា ២០២៣ | ព័ត៌មានជាតិ

 

ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីជិត ២ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាផ្លូវការពីការធ្វើវិសោធនកម្ម ឬធ្វើការកែប្រែលើច្បាប់ ស្តីពី ការបោះឆ្នោត ដើម្បីបិទផ្លូវអ្នកចង់ធ្វើពហិការ មិនទៅបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។

 

 

 

 

សម្តេចតេជោ បានអះអាងថា ការធ្វើវិសោធនកម្មច្បាប់ ស្តីពី ការបោះឆ្នោតនេះ គឺឆ្លើយតបនឹងផែនការអាក្រក់របស់អតីតសកម្មជនបក្សប្រឆំាង ដែលបានអំពាវនាវ កុំអោយពលរដ្ឋ ទៅបោះឆ្នោត នាចុងខែកក្កដាខាងមុខ។

 

 

 

ក្រៅពីប្រកាសជាផ្លូវការពីគម្រោងធ្វើវិសោធនកម្ម ឬកែប្រែច្បាប់បោះឆ្នោត នៅថ្ងៃនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវអោយលោក ស ឡុងដេត អនុប្រធានគណបក្សភ្លើងទៀន រាជធានីភ្នំពេញ ឱ្យត្រលប់មកវិញ ដើម្បីត្រៀមខ្លួន តតំាងក្តីនៅតុលាការ ក្រោយពីបុគ្គលរូបនេះ ត្រូវបានគណៈកម្មការប្រកួតស៊ីហ្គេម ប្តឹងរឿងចោទប្រកាន់ពាក់ព័ន្ធនឹងការរៀបចំស៊ីហ្គេម។ ថ្នាក់ដឹកនាំបក្សប្រឆាំងនេះ ត្រូវបានតុលាការ ចេញដីកាកោះហៅ និងហាមមិនអោយចេញក្រៅប្រទេសឡើយ។
 

 

 

 

រាយការណ៍៖ ហ៊ុន ឌីណូ     រូបភាព៖ សុខ ពិសិដ្ឋ  

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025