ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥
នាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត Tesla បានព្រមានថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី មិនមានភាពស៊ាំ ទៅនឹងសេដ្ឋកិច្ចពិភពលោក ដែលនឹងមានបញ្ហាប្រឈមជាច្រើន និងការថមថយចុះ សម្រាប់រយៈពេល ១២ខែបន្ទាប់នោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។
នៅឯកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ក្រុមហ៊ុន Tesla លោក Elon Musk បានលើកឡើងអំពី តម្រូវការរថយន្ត របៀបរកប្រាក់បានច្រើនជាងដៃគូប្រកួតប្រជែងក្នុងសេដ្ឋកិច្ចយឺត និងការធ្វើសវនកម្មទៅលើ ការផ្គត់ផ្គង់ធាតុផ្សំសំខាន់ដើម្បីធ្វើ ថ្មអាគុយ។
យ៉ាងណាមិញ អំឡុងពេលដ៏លំបាកមួយនេះ សូម្បីតែក្រុមហ៊ុន Tesla ដែលជាអ្នកដឹកនាំទីផ្សាររថយន្តអគ្គិសនី បានបញ្ជាក់ថា ក្រុមហ៊ុន នឹងព្យាយាមធ្វើការផ្សព្វផ្សាយរថយន្តរបស់ខ្លួន ដែលទង្វើនេះ ជាអ្វីដែលក្រុមហ៊ុនមិនដែលធ្វើពីមុនមក។
ជាចុងក្រោយ ថ្នាក់ដឹកនាំក្រុមហ៊ុន Tesla ក៏បញ្ជាក់ម្តងទៀតថា ក្រុមហ៊ុន មិនមានភាពស៊ាំនឹង បរិយាកាសសេដ្ឋកិច្ចពិភពលោកនោះទេ ហើយលោករំពឹងថា អ្វីៗនឹងស្ថិតក្នុងកម្រិតម៉ាក្រូសេដ្ឋកិច្ច ដែលត្រូវលំបាកយ៉ាងហោចណាស់ ១២ខែបន្ទាប់៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ