ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

លឹម ជាឡាយ ប្រឹងសម្រកគីឡូយករាងដើម្បីកើបលុយឡើងវិញ

១៥ ឧសភា ២០២៣ | កម្សាន្ដ

 

 

 

ក្រោយពីបាត់បង់ប្រាក់ចំណូលពីអាជីពសម្តែងមួយរយៈពេលធំ តារាសម្តែង លឹម ជាឡាយ បានប្រឹងប្រែងសម្រករាងដើម្បីវិលត្រឡប់មកកើបលុយក្នុងវិស័យចាស់វិញ ។ជាមួយនិងការវិលត្រឡប់មកសាងស្នាដៃក្នុងវិស័យសម្តែងឡើងវិញ លោក លឹម ជាឡាយ បានប្រឹងប្រែងហាត់ប្រាណសម្រកគីឡូយករាងសិកផេក ដើម្បីកើបលុយក្នុងវិស័យសម្តែងឡើងវិញ ក្រោយបាត់ប្រាក់ចំណូលក្នុងវិស័យនេះអស់ពេលយ៉ាងយូរ ។

 


ជួបជាមួយតារាល្បីឈ្មេាះរូបនេះកាលពីពេលថ្មីៗយើងចាប់អារម្មណ៍ឃើញថា លោក លឹម ជាឡាយ បានស្រកគីឡូខ្លាំង សូម្បីតែមិត្តភក្តិសិល្បៈក៏មានការភ្ញាក់ផ្អើលនិងវត្តមានរបស់លោកផងដែរ។ តែទោះជាយ៉ាងនេះក្តីលោក បានអះអាងថា លោកមានសុខភាពល្អធម្មតា មិនមានជំងឺអ្វីនោះទេ លោកស្គមបែបនេះដោយសារលោកខំប្រឹងហាត់ប្រាណខ្លាំងពេក ។

 

 

ស្របពេលដែលមានវត្តមាននៅក្នុងរឿងដុំ « ខ្សែចងក » តារាសម្តែងលោក លឹម ជាឡាយ ក៏ត្រៀមនឹងលេចមុខក្នុងរឿងដុំ និងរឿងភាគជាច្រើនទៀត ដើម្បីសាងកេរ្តិ៍័ឈ្មោះក្នុងវិស័យសម្តែងឡើងវិញ បន្ទាប់ពីបាត់អស់ពេលយ៉ាងយូរ លោករំពឹងថា ការវិលត្រឡប់របស់លោកលើកនេះ នៅតែទទួលបានការគាំទ្រពីទស្សនិកជនដូចមុនដដែល ហើយវត្តមានថ្មីរបស់លោកនាពេលនេះ កាន់តែប្លែកខុសពីមុន ដូច្នេះហើយទើបធ្វើឱ្យលោកកាន់តែមានទំនុកចិត្ត ។

 

 

លោក លឹម ជាឡាយ បានបន្ថែមទៀតថា ការវិលត្រឡប់របស់លោកលើកនេះ លោកមិនប្រកាន់ថាត្រូវសម្តែងជាមួយអង្គបែបណាទេ អ្វីដែលសំខាន់ គឺអ្នកដឹកនាំរឿងពេញចិត្តហៅលោកថត ។ក្រៅពីអាជីពសិល្បៈលោកក៏បានបើកអាជីវកម្មផ្ទាល់ខ្លួនមួយផងដែរ ដើម្បីពង្រឹងប្រាក់ចំណូល ពីព្រោះលោកមិនចង់ឱ្យជីវិតខ្លួនជួបនូវការលំបាក នៅពេលដែលសម្រេចចិត្តមានគ្រួសារ ៕

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024